ជាតិ
រថយន្ត
ក្រសួង​សាធារណការ នឹង​ផ្ញើ​សារ​តាម​ទូរស័ព្ទ​រំឭក​ពលរដ្ឋ​ទៅ​បន្ត​សុពលភាព​បណ្ណ​បើកបរ​
18, May 2020 , 6:59 pm        
រូបភាព
រូបភាពពីក្រសួងសាធារណៈការ
រូបភាពពីក្រសួងសាធារណៈការ
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ផ្ញើ​សារ​តាម​ទូរ​សព្ទ​ដៃ​ពលរដ្ឋ​ណា ដែល​ផុត​សុពលភាព​បណ្ណ​បើកបរ​យានជំនិះ ឬ​រថយន្ត ដើម្បី​ឲ្យេ​ពួកគាត់​ទៅ​បន្ត​សុពលភាព​យាន្ត​ជំនិះ​របស់ខ្លួន​។



​តាម​ក្រសួង​សាធារណការ ប្រជាពលរដ្ឋ​អាច​ប្តូរ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១០​យប់ និង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក រួមទាំង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទូទាំងប្រទេស ដោយ​គ្រាន់តែ​ភ្ជាប់​នូវ​ឯកសារ​មួយចំនួន​ដូចជា អត្តសញ្ញាណ​បណ្ណ​,​លិខិតបញ្ជាក់​កាយសម្បទា​, រូបថត​ផ្ទៃ​ពណ៌​ស​ចំនួន​៣​សន្លឹក និង​ពាក្យបន្តឹង​បាត់​បណ្ណ​បើកបរ​។ 
 
​ពលរដ្ឋ​ដែល​មិនទាន់មាន​បណ្ណ​បើកបរ ក៏​អាច​ប្រឡង​បណ្ណ​បើកបរ​ទាំង​ទ្រឹស្ដី និង​ដៃ​ច​ង្កូ​នៅតាម​គ្រប់​មន្ទីរ​សាធារណការ​ទូទាំង​រាជធានី​-​ខេត្ត​ផងដែរ​។ នេះ​បើតាម​ក្រសួង​សាធារណការ​៕
   

© រក្សាសិទ្ធិដោយ thmeythmey.com