អត្ថបទពាណិជ្ជកម្ម
ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានដាក់​ដំណើរការ​«​គណនី​សន្សំ​ខ្នាតតូច​» ជាមួយនឹង​អត្រា​ខ្ពស់​
18, May 2020 , 4:10 pm        
រូបភាព
​ឥឡូវនេះ លោកអ្នក​អាច​បើក​គណនី​សន្សំ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​៥​ដុល្លារ​ប៉ុណ្ណោះ ព្រមទាំង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់ តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​អាច​ប្រើប្រាស់​បាន គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ជាមួយ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​ភ្នាក់ងារ​វី​ង​ទូ ទាំង​ប្រទេស​។​
 
​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  បាន​ចាប់​ដៃគូ​សហការ ដើម្បី​ផ្ដល់ជូន​នូវ​ផលិតផល​ថ្មី​ដំបូង​បំផុត​មួយ ដែល​អនុញ្ញាតឱ្យ​អតិថិជន បើក​គណនី​សន្សំ​ដែលមាន​ការប្រាក់​ខ្ពស់ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​ចំណាយពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​រីករាយ​ជាមួយ​អត្រា​ការប្រាក់​ខ្ពស់ ព្រមទាំង​អាចធ្វើ​ប្រតិ​ប​ត្ត​ការ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដ៏​ងាយៗ​។
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មានប្រសាសន៍ថា​៖ «​ការ​សន្សំ​ប្រា​ក់មាន​សារៈសំខាន់​បំផុត នៅ​គ្រប់​ស្ថាន​ការ​ទាំងអស់ នៃ​ជីវិត​របស់​យើង ព្រោះ​វា​អាចជួយ​យើង​បាន​ក្នុង​គ្រា​មាន​តម្រូវការ​ហិរញ្ញវត្ថុ​ជាបន្ទាន់ ហើយ​ពេលខ្លះ វា​ធ្វើ​ឲ្យ​យើង​ឈានទៅដល់​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ទៀតផង​។ ផលិតផល​របស់​ធនា​គារ ជេ ត្រាស់ រ៉ូយ៉ាល់ មួយ​នេះ ត្រូវបាន​បង្កើតឡើង ដោយ​ផ្តោត​ជាពិសេស​លើ​អតិ​ធិ​ជន​របស់​វី​ង ដែល​មិនមាន​គណនី​ធនាគារ ក្នុងប្រទេស​កម្ពុជា​។ ពួកគេ អាច​ចាប់ផ្តើម​មាន​គណនី​សន្សំ​ធនាគារ ជាមួយ​ទឹកប្រាក់​ត្រឹមតែ​៥​ដុល្លារ​ប៉ុណ្ណោះ ដែល​អាច​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​។ យើង​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ផលិតផល​មួយ​នេះ នឹង​អនុញ្ញាត​ឲ្យ​អតិ​ធិ​ជន​របស់​វី​ង អាច​ទទួលបាន​ផលប្រយោជន៍​ដ៏​ច្រើន ពី​គណនី​របស់​ពួកគេ ប្រកបដោយ​ប្រសិទ្ធភាព សុ​វត្តិភាព និង​ភាពងាយស្រួល​»​។ 
  


​ការផ្ដល់ជូន​ថ្មី​ដំបូងបង្អស់ ពី​ធនាគារ​ឯកទេស​វី​ង និង​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺ​មិន​ធ្លាប់មាន​ពីមុនមក នៅ​ទីផ្សារ​ទូទាត់​ប្រាក់ តាមរយៈ​ស្មា​ត​ហ្វូ​ន ហើយ​ជួយ​ប្រជាជន​កម្ពុជា ដែលមាន​អត្តសញ្ញាណប័ណ្ណ ឲ្យ​បើក​គណនី​ធនាគា​ផ្លូវការ​មួយ ដោយ​គ្រាន់តែ​ចុច​ពីរ ទៅ​បី​ដង លើ​ប៊ូ​តុង​ក្នុង​កម្ម​វី​ធី​ស្មា​ត​ហ្វូ​ន​វី​ង​។ អតិថិជន នឹង​ទទួលបាន​ការប្រាក់​ពី​ទឹកប្រាក់ ដែល​ពួកគាត់​បាន​រក្សាទុក​នៅ​ក្នុង​គណនី​សន្សំ​ខ្នាតតូច របស់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែល​អាចធ្វើ​ប្រតិ​ប​ត្ត​ការ​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។ កាន់តែ​ពិសេស​ជាងនេះទៀត​នោះ អតិថិ​ជិន​ដែល​ដាក់​ប្រាក់​បញ្ញើ ទៅក្នុង​គណនី​សន្សំ​ខ្នាតតូច នឹង​ទទួលបាន​អត្រា​ការប្រាក់​ពិសេស ១,៣៥ ភាគរយ ក្នុង​មួយឆ្នាំ​។​
 
​ចំណែកឯ​ការប្រើប្រាស់​ផលិតផល​ថ្មី​នេះ រឹត​តែមាន​ភាពងាយស្រួល​ជាទីបំផុត​។ អតិថិជន​របស់​វី​ង គ្រាន់តែ​ចុច​បើក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នៅ​ទូរស័ព្ទដៃ​របស់​ពួកគាត់ រួច​ចូលទៅ​កាន់​ប៊ូ​តុង ផលិតផល​សន្សំ និង​ជ្រើសរើស​ចំនួន​ទឹកប្រាក់​បញ្ញើ ដែល​ចង់បាន​ជាការ​ស្រេច​។ សមតុល្យ​អប្បបរមា គឺ​ត្រឹមតែ ៥ ដុល្លារ​តែប៉ុណ្ណោះ​។ ភ្លាមៗ​នោះ គណនី​សន្សំ​របស់​ពួកគាត់ នឹង​ចាប់ផ្ដើម​ទទួលបាន​ការប្រាក់​ផងដែរ​។ ពួកគាត់ ក៏​អាច​ដក​ប្រាក់​សន្សំ​នេះ​ចេញ​គ្រប់ពេល ដោយ​គ្រាន់តែ​ផ្ទេរ​វា ទៅ​គណនី​វី​ងរ​បស់​ពួកគាត់​វិញ ហើយ​ដក​ប្រាក់​ពី​ភ្នាក់ងារ​ភ្នាក់ងារ​វី​ង ជាង ៧៥០០ កន្លែង​នៅ​ទូ​ទាំ​ប្រទេស​។ ការផ្ទេរ​ប្រាក់​ទៅមក​រវាង​គណនី​វី​ង និង​គណនី​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចធ្វើ​ឡើង​បាន​យ៉ាង​ងាយស្រួល មាន​សុវត្ថិភាព និង​ឆាប់រហ័ស​។​
 



​លោក Toru Myochin នាយក​ប្រតិបត្តិ​នៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា​៖«​ក្នុងចំណោម​ការប្ដេជ្ញាចិត្ត​របស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺ​ការផ្ដល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ប្រកបដោយ​គុណភាព​ខ្ពស់ និង​ត្រូវបាន​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ វា​ជា​ឯកសិទ្ធិ​របស់​យើង ដែល​បាន​សហការ​ជាមួយ ធនាគារ​ឯកទេស​វី​ង ទៅលើ​ការផ្ដល់ជូន ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​នេះ ដែលមាន​ជា​លើកដំបូង​បង្អស់​នៅលើ​ទីផ្សារ​»​។​
 
​ផលិតផល​របស់​ធន​គារ​ឯកទេស​វី​ង ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​មួយ​នេះ ត្រូវបាន​បង្កើតឡើង ក្រោម​ការគាំទ្រ​ពី​សំណាក់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​។ ស្ថិតក្រោម​ការបណ្ដាក់ទុន​រួម ពី​សំណាក់​ក្រុមហ៊ុន J Trust Group (​ដែលមាន​ទីតាំងនៅ​ទីក្រុង​តូ​ក្យូ​) និង​ក្រុមហ៊ុន Royal Group ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មាន​ទស្សនវិស័យ​ហិរញ្ញវត្ថុ​ដូចគ្នា ទៅនឹង ធនាគារ​ឯកទេស​វី​ង ព្រមទាំង​ចក្ខុវិស័យ ក្នុងការ​ផ្ដល់ជូន​ទៅដល់​ប្រជាជន​កម្ពុជា​គ្រប់រូប នូវ​សេវាកម្ម​ដ៏​មាន​ភាពងាយស្រួល តាមរយៈ​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ ដើម្បី​កែប្រែ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពូក​គាត់​ឱ្យ​កាន់តែ​ប្រសើរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com