ជាតិ
រថយន្ត
រថយន្ត Mercedes-Benz GLC 300 4MATIC ឆ្នាំ​2020 ដែលមាន​ភាព​ស៊ិ​ច​ស៊ី រឹងមាំ ប្រណីតភាព មាន​វត្ត​មាននៅ​កម្ពុជា​ហើយ​!
18, May 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា​ដែល​ទទួលបាន​សិទ្ធិ​នា​ចូល និង​ចែកចាយ រថយន្ត និង​គ្រឿងបន្លាស់​ម៉ាក​Mercedes-Benz នៅក្នុង​ប្រទេស​ក​ម្ព​ជា បាន​នាំចូល​នូវ​ម៉ូ​ឌែ​ល​រថយន្ត​ស៊េរី​ឆ្នាំ​២០២០​ជាច្រើន​ម៉ូ​ឌែ​ល សម្រាប់​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​។ ថ្ងៃនេះ យើងខ្ញុំ​សូម​ណែនាំ​លោកអ្នក នូវ​រថយន្ត​ទំនើប ប្រណីត​មួយ​ម៉ូ​ឌែ​ល​នោះ​គឺ​រថយន្ត Mercedes-Benz GLC 300 4MATIC ឆ្នាំ​2020 ដែលជា​រថយន្ត​ប្រកបដោយ​ប្រណីតភាព មាន​រូបរាង​ស្អាត ស៊ិ​ច​ស៊ី និង​ទាក់ទាញ​ខ្លាំង​មែនទែន​។

 
​រថយន្ត Mercedes-Benz GLC 300 4MATIC ឆ្នាំ​2020 គឺ​រថយន្ត​ខ្នាត​ខ្ពស់ បន្ទាប់ពី​រថយន្ត GLE និង GLS​។ រថយន្ត GLC 300 4MATIC ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្រណីត ទាំង​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​។ ផ្នែក​ខាងក្រៅ មើលទៅ​ឃើញ​ភាព​ប្រណិត​ល្អ ស៊ិ​ច​ស៊ី​រឹងមាំ ហើយ​ផ្នែក ខាងក្នុង​វិញ មាន​ភាព​ធំ​ទូលាយ មាន​ផាសុកភាព ប្រណីតភាព ត្រូវបាន​ផលិតឡើង​ដោយ​ការ​ផ្ចិតផ្ចង់​បំផុត សម្រាប់​បុគ្គល​ជោគជ័យ ឬ​អ្នកមាន​គ្រួសារ ដែលមាន​សមាជិក​សរុប​ត្រឹម​៥​នាក់​។​


 
​លោកអ្នក អាច​បើក​បរបាន​គ្រប់​កាលៈទេសៈ ជាមួយ​រថយន្ត GLC 300 4MATIC ម៉ូ​ឌែ​ល​ឆ្នាំ 2020 ដែលមាន​ទំហំ​ស៊ីឡាំង​ម៉ាស៊ីន ២.០ កម្លាំង​ខ្លាំង​ស្ទុះ​លឿន ប៉ុន្តែ​ស៊ីប្រេង​សាំង ត្រឹមតែ​៦​លីត្រ​ប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។ ជា​ម៉ូ​ឌែ​ល​រថយន្ត​ដែល​ទំនើប​បំផុត មាន​ប្រអប់លេខ រហូតដល់ ៩​លេខ និង​មាន​កម្លាំង​ដល់​ទៅ 258 សេះ ហើយ​ថែមទាំង​មាន​២​ប្រអប់លេខ ងាយស្រួល​បើកបរ​បំផុត គឺ​លេខ​ដៃ និង​លេខ​អូ​តូ​។​
 
​ជាមួយ​រថយន្ត GLC អ្នកបើកបរ​គ្រប់គ្រង​រថយន្ត​ត្រឹមតែ​១០% ប៉ុណ្ណោះ ខណៈ​៩០%​ទៀត​ត្រូវបាន​រថយន្ត Mercedes-Benz GLC ខ្លួនឯង ជា​អ្នកគ្រប់គ្រង​លើ​ការបើកបរ នៅលើ​ដងផ្លូវ ទាំង​ការ​ទប់​លំនឹង​ខ្លួន ទាំង​ការ​វ៉ា ឬ​ជែង ត្រូវបាន​ផ្តល់​សញ្ញា​សុវត្ថិភាព​ជាមុន ឬ​បើ​មាន​រថយន្ត​នៅ​ពីមុខ ឬ​នៅ​ខាងក្រោយ សញ្ញា​ការពារ​នូវ​ការបុក ឬ​ប៉ះទង្គិច ត្រូវបាន​ប្រាប់​ដល់​អ្នកបើកបរ​ឲ្យ​បានដឹង និង​ត្រៀម​បញ្ចៀស​បញ្ហា​ទុកជាមុន​។​


 
​សូម​គោរព​អញ្ជើញលោក​អ្នកនាង ទៅ​ទស្សនា ស្ទាបអង្អែល ប្រឹក្សា​យោបល់​ជាមួយ​ទីប្រឹក្សា​ផ្នែក​លក់​ដ៏​មាន​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) ឬក៏​លោកអ្នក​អាច​បើក​សាកល្បង​រថយន្ត​ខ្នាត​ខ្ពស់​រថយន្ត Mercedes-Benz GLC 300 4MATIC ឆ្នាំ​2020 ដោយផ្ទាល់ នៅ​សាល​តាំង​រថយន្ត​ម៉ាក Mercedes-Benz ដ៏​ប្រណិត ដែលមាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​មហាវិថី  សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 095 727 470 និង​ផ្នែក​សេវាកម្ម 011 726 988 ៕ 
 
















 

Tag:
 យានយន្ត​
  Mercedes-Benz GLC 300
 ​ស្តារ អូ​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com