COVID-19
អន្តរជាតិ
ជប៉ុន បិទ​ការដើរ​ឡើង​ភ្នំ​Fuji ដើម្បី​ទប់ស្កាត់ COVID-19
19, May 2020 , 8:29 am        
រូបភាព
​ភ្នំ​ដ៏​ល្បីឈ្មោះ​ជប៉ុន Fuji នឹង​បិទ​នៅក្នុង​រដូវក្តៅ​ខាងមុខនេះ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីខេត្ត Shizuoka នា​ថ្ងៃទី​១៨ ខែឧសភា​។

ralate
 
Fuji គឺជា​ភ្នំ​ដ៏​ល្បីល្បាញ​មួយ ដែល​បាន​ទាក់ទាញ​អ្នក​ឡើង​ភ្នំ ប្រមាណ​ជា ២៣៦០០០​នាក់ នៅ​ឆ្នាំ​២០១៩​។ នេះ​បើតាម​តួលេខ​របស់​វេ​ប​សាយ​ផ្លូវការ Mount Fuji​។ ដោយ​ខុសពី​ឆ្នាំមុនៗ នា​ថ្ងៃទី​១៨ ខែឧសភា មន្ត្រី​ប្រចាំខេត្ត Shizuoka បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ផ្លូវ​ឡើង​ភ្នំ Fuji ចំនួន ៣​ឬ​៤​ទីតាំង នឹង​បិទ​ទាំងអស់​ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា ដល់​ថ្ងៃទី​១០ កញ្ញា ដោយសារ​ការបារម្ភ​ពី​ករណី​ឆ្លង COVID-19 ទៅលើ​ភ្ញៀវទេសចរ​។ ក្នុងអំឡុង​ពេលនេះ វា​គឺជា​រយៈពេល​តែមួយគត់​សម្រាប់​អ្នក​ចង់​ឡើង​ភ្នំ Fuji ប្រទេស​ជប៉ុន​។ 
 
​នេះ គឺជា​លើកទីមួយ​ហើយ ដែល​អាជ្ញាធរ​ជប៉ុន​បិទ​ទីតាំង​សម្បត្តិ​វប្បធម៌​ពិភពលោក​របស់​អង្គការ UNESCO បើ​គិត​ចាប់តាំងពី​ឆ្នាំ ១៩៦០​មក​។ 
 
​គិត​មក​ត្រឹម​ថ្ងៃទី​១៧ ខែឧសភា ជប៉ុន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ១៦២៨៥​ករណី អ្នកស្លាប់​ចំនួន ៧៤៤​នាក់ និង​អ្នកជា​សះស្បើយ ១១១៥៣​នាក់​។ បើតាម​វេ​ប​សាយ Worldometer អ្នកជំងឺ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មាន​ចំនួន ៤៣៨៨​នាក់​។ 
 
​សូមបញ្ជាក់ថា កន្លងមក រដ្ឋាភិបាល​ជប៉ុន បាន​លើកចោល​ស្ថានភាព​អាសន្ន​នៅក្នុង​ខេត្ត​ក្រុង​ចំនួន ៣៩ បន្ទាប់ពី​ស្ថានភាព COVID-19​នៅក្នុង​តំបន់​ទាំងនេះ មាន​ភាព​ធូរស្រាល​។ លើកលែងតែ​ទីក្រុង​តូ​ក្យូ និង​តំបន់​ចំនួន ៧​ផ្សេងទៀត នៅតែ​រក្សា​ស្ថានភាព​អាសន្ន​ដដែល ព្រោះ​ករណី​ឆ្លង​COVID-19 នៅតែមាន​កម្រិត​ខ្ពស់​៕

Tag:
 ​ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com