លោក ស៊ឹម ថាវ​រីៈ​៖ «​ទុរេន​បែក​អន្លូង មាន​រសជាតិ​ឆ្ងាញ់ ដោយសារ​ស្ថានភាព​ដី និង​បច្ចេកទេស​ដាំ​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស៊ឹម ថាវ​រីៈ​៖ «​ទុរេន​បែក​អន្លូង មាន​រសជាតិ​ឆ្ងាញ់ ដោយសារ​ស្ថានភាព​ដី និង​បច្ចេកទេស​ដាំ​»
19, May 2020 , 9:38 am        
រូបភាព
ភ្នំពេញ​៖ រដូវ​ប្រមូល​ផល​ផ្លែ​ទុរេន បានមក​ដល់​ហើយ ផ្លែ​ទុរេន​នៅតាម​តំបន់​ក្នុងប្រទេស​កម្ពុជា​មួយចំនួន មាន​រសជាតិ​ឆ្ងាញ់​។ ទុរេន​បែក​អន្លូង ដែល​ស្ថិតនៅ​ក្នុងស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបាន​គេ​ល្បី​ថា មាន​រសជាតិ​ឆ្ងាញ់ និង​មានតម្លៃ​ថ្លៃ​។ បើតាម​លោក ស៊ឹម ថា​វីរៈ ទុរេន​បែក​អន្លូង​ដែល​ល្បី​ថា​ឆ្ងាញ់​នេះ អំណោយផល​ដោយសារ​ស្ថានភាព​ដី និង​បច្ចេកទេស​ដាំ​របស់​កសិក​រ​។


 
​ទុរេន​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម រសជាតិ​ផ្អែម​ឆ្ងាញ់​ត្រូវបាន​ដាក់លក់​នៅ​រាជធានី និង​ខេត្ត​មួយចំនួន​។ លោក ស៊ឹម ថា​វីរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ប្រាប់​ឲ្យ​ដឹងថា​៖ «​កត្តា​ដែល​ទុរេន​បែក​អន្លូង​មាន​រសជាតិ​ឆ្ងាញ់ ដោយសារ​កត្តា​ធម្មតា កត្តា​មនុស្ស និង​កត្តា​ភូមិសាស្ត្រ​»​។ ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ អះអាងថា កសិករ​នៅ​ទីនោះ បាន​ប្រើប្រាស់​ជីធម្មជាតិ ដោយ​មិន​ប្រើ​ថ្នាំ​គីមី​អ្វី​នោះទេ​។  
 
​សូម​អញ្ជើញ​ស្ដាប់​ការលើកឡើង​របស់លោក ស៊ឹម ថា​វីរៈ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម​ដូចតទៅ​៖ 





 
​បើតាម​លោក ស៊ឹម ថា​វីរៈ រយៈពេល ២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​តម្លៃ​ទុរេន​មានតម្លៃ​ខ្ពស់ បានធ្វើ​ឲ្យ​ប្រជាកសិករ​ងាក​មក​ដាំ​ទុរេន សម្រាប់​ផ្គត់ផ្គង់​នៅ​ទីផ្សារ​។ សូមបញ្ជាក់ថា នៅក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ចម្ការ​ទុរេន​ជាង​៤០០​ហិកតា ដែល​ដាំ​ដុះ​ដោយ​ប្រជាកសិករ​៕ 
 
 
 


Tag:
 កសិកម្ម​
  ទុរេន​
  បែក​អន្លង់​
  កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com