ពីនេះ ពីនោះ
សុខភាព
ដឹងទេ? កត្តាស្មានមិនដល់ទាំងនេះហើយដែលបង្កបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយ
× ការរលាករ៉ាំរ៉ៃក្នុងរាងកាយផ្សារភ្ជាប់នឹងជំងឺគួរឱ្យព្រួយបារម្ភជាច្រើនរួមបញ្ចូលទាំងជំងឺបេះដូង ជំងឺហឺត ជំងឺរលាកពោះវៀន ជំងឺមហារីក និងជំងឺទឹកនោមផ្អែមដែលតម្រូវឱ្យមានការផ្លាស់ប្ដូររបបអាហារនិងរបៀបរបបរស់នៅដើម្បីចៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរ។ថាតើការកត្តាអ្វីខ្លះដែលបង្កបញ្ហានេះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់នៃបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយ ៖
១. ស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ពេក
ភាពស្ត្រេសធ្វើឱ្យរាងកាយបញ្ចេញអ័រម៉ូន cortisol ដែលជួយក្នុងការគ្រប់គ្រងការរលាក។ ប៉ុន្តែប្រសិនបើស្ត្រេសពេកកម្រិតនៃអ័រម៉ូន cortisol ក៏កើនឡើងខ្ពស់ដែលយូរទៅបង្កជាបញ្ហារាងកាយមិនសូវឆ្លើយតប ឬប្រតិកម្មនឹងវាទីវិញ។ ជាលទ្ធផលការរលាកក្នុងរាងកាយក៏នឹងកើតឡើងដោយអ័រម៉ូន cortisol ប្រែជាគ្មានប្រសិទ្ធភាពអ្វីទៀត។
២. ការទទួលទានអាហារដែលអាចបង្កការរលាកក្នុងរាងកាយ
អាហារមួយចំនួនដែលអ្នកទទួលទានអាចបង្កបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយគួរឱ្យព្រួយបារម្ភ។ អាហារទាំងនោះភាគច្រើន គឺអាហារសម្បូរខ្លាញ់ឆ្អែត អាហារកែឆ្នៃ និងអាហារមានផ្ទុកជាតិស្ករខ្ពស់។
៣. ឥទ្ធិពលនៃថ្នាំមួយចំនួន
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាថ្នាំមួយចំនួនអាចបង្កបញ្ហារលាករ៉ាំរ៉ៃក្នុងរាងកាយ។ សូម្បីថ្នាំប្រឆាំងការរលាកក៏អាចបង្កជាបញ្ហារលាកថ្លើមដែរប្រសិនបើទទួលទានច្រើននិងក្នុងរយៈពេលយូរ។
៤. ការជក់បារី
ទម្លាប់នៃការជក់បារីមិនត្រឹមតែអាចបង្កើនហានិភ័យនៃជំងឺមហារីកសួតនិងជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្វីមួយដែលបង្កការរលាករ៉ាំរ៉ៃក្នុងរាងកាយផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com