មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ពង្រីក​ទំនាក់ទំនង​កាន់តែ​ប្រសើរ​សម្រាប់​អ្នកជំងឺ​របស់ខ្លួន ជាមួយ​វេជ្ជបណ្ឌិត​នៅក្រៅ​ប្រទេស​
អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ពង្រីក​ទំនាក់ទំនង​កាន់តែ​ប្រសើរ​សម្រាប់​អ្នកជំងឺ​របស់ខ្លួន ជាមួយ​វេជ្ជបណ្ឌិត​នៅក្រៅ​ប្រទេស​
19, May 2020 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ គឺជា​មន្ទីរពេទ្យ​ដែល​បំពាក់​ទៅដោយ​ឧបករណ៍​បរិក្ខារ​ទំនើបៗ រួម​ជាមួយនឹង​វិធីសាស្ត្រ​ព្យាបាល ប្រកបទៅដោយ​គុណភាព​ខ្ពស់ និង​សង្គ្រោះ​ជីវិត​របស់​អ្នកជំងឺ​បានជា​ច្រើន​ដូចជា វះកាត់​បញ្ហា​ឆ្អឹង វះកាត់​ផ្នែក​ក្បាល វះកាត់​ជំ​ងឹ​បេះដូង និង​វះកាត់​ជំងឺ​ទូទៅ ក៏ដូចជា​ការដាក់បញ្ចូល​រឺ​ស័​រ ឬ​បា​លូន នៅក្នុង​សរសៃឈាម​បេះដូង​ជាដើម​។ គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ បានធ្វើការ​យ៉ាង​ជិតដិត ជាមួយនឹង​មន្ទីរពេទ្យ​បាងកក​នៅ​ប្រទេស​ថៃ ដែលជា​មន្ទីរពេទ្យ​សាខា នៅក្នុង​ក្រុមហ៊ុន BDMS ហើយ​បើក​ដំណើរការ ២៤​ម៉ោង លើ ២៤​ម៉ោង ផងដែរ​។​
 
​ជាមួយគ្នានេះ​ផងដែរ អ្នកជំងឺ​ក៏​អាច​ទទួលបាន ការរក្សា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ដូចជា​ការព្យាបាល​នៅ​ប្រទេស​ថៃ​ផងដែរ ព្រោះ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ជា​សាខា​របស់​មន្ទីរពេទ្យ​បាងកក នៃ​ប្រទេស​ថៃ ដែលមាន​វេជ្ជបណ្ឌិត ថៃ និង​ខ្មែរ ធ្វើការ​រួមគ្នា​ប្រកបដោយ​វិជ្ជាជីវៈ សមត្ថភាព​ខ្ពស់ ក្នុងការ​ព្យាបាល​អ្នកជំងឺ ប្រកបទៅដោយ​ក្បួនខ្នាត​វេជ្ជសាស្ត្រ​ត្រឹមត្រូវ តាមបែប​លក្ខណៈ​វិទ្យាសាស្ត្រ​ទំនើប​។​


 
​សម្រាប់​អ្នកជំងឺ ដែល​ជួបនឹង​ការលំបាក និង​ពិបាក​ក្នុងការ​ព្យាបាល​នៅ​ប្រទេស​ថៃ អ្នកជំងឺ​អាច​អញ្ជើញ​មក​ទទួល​នូវ​សេវាកម្ម​ព្យាបាល ឬ​ពិគ្រោះ​យោបល់​ដោយ​ជួប​ជាមួយនឹង​លោក​វេជ្ជបណ្ឌិត​ផ្ទាល់ តាមបែប​បច្ចេកវិទ្យា​ថ្មី​ទំនើប ដែល​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ មាន​ទំនាក់ទំនង​យ៉ាង​រហ័ស​ទាន់​ចិត្ត ទៅកាន់​គ្រប់​មន្ទីរពេទ្យ​ទាំងអស់ នៅក្នុង​បណ្ដាញ​របស់​មន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យ​បាងកក មន្ទីរពេទ្យ​ពី​យ៉ា ថៃ មន្ទីរពេទ្យ​ប៉ៅ​ឡូ មន្ទីរពេទ្យ​មហារីក នៅ​ប្រទេស​ថៃ ឬក៏​ពេទ្យ​ផ្សេងៗ​ទៀត​តាមរយៈ Telemedicine ។​
 
​ដូច្នេះ លោកអ្នក​កាន់តែ​មាន​ភា​ព​ងាយស្រួល ក្នុង​ការជួប​ជាមួយ​វេជ្ជបណ្ឌិត​របស់លោក​អ្នក ក្រៅប្រទេស ដោយ​គ្រាន់តែ​លោកអ្នក​អញ្ជើញ​មកកាន់ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ឥឡូវនេះ ។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម ឬ សម្រាប់​ការ​ណាត់ជួប សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​៖ ០១២ ៩៩១ ០០០ / ០២៣ ៩៩១ ០០០ ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com