ភ្នំពេញ, ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានចាប់ផ្តើមផ្តល់ជំនួយ ពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួន ដើម្បីប្រឆាំងវីរុសកូវីដ-១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) វិទ្យាស្ថានបើកទូលាយ (Open Institute) អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និងក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។
គម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការ និងដៃគូវាយតម្លៃផ្ដោតលើសកម្មភាពរួមមាន៖
1. ការផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ ប្រឆាំងវីរុសកូវីដ-១៩ រហូតដល់រយៈពេល ២ ខែសម្រាប់ការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុលដល់អ្នកជំងឺរាប់ពាន់នាក់ ដែលដឹកនាំដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
2. កម្មវិធីភ្នាក់ងារសុវត្ថិភាពកុមារ ដែលផ្ដោតសំខាន់លើបុគ្គល និងសហគមន៍ដែលមិនមានឱកាស និងលទ្ធភាព នៅតាមខេត្តចំនួន៧ ដែលដឹកនាំដោយអង្គការមិត្តសំលាញ់អន្តរជាតិ។
3. វេទិកាព័ត៌មាន និងការចូលរួមទាក់ទងនឹងវីរុសកូវីដ-១៩ ដែលមានប្រធានបទ ស្ដីអំពីអាជីព និងការអប់រំ ដែលដឹកនាំដោយក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។
4. ការអភិវឌ្ឍមាតិកាតាមអនឡាញ សម្រាប់កម្មវិធីសិក្សាតាមអ៊ីធឺណិតថ្នាក់ជាតិ ដោយផ្ដល់សំដៅដល់សិស្សថ្នាក់ទី១២ ដោយដឹកនាំដោយវិទ្យាស្ថានបើកទូលាយ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖«កម្មវិធីផ្ដួចផ្ដើមទាំងបួនដំបូង ដែលត្រូវបានជ្រើសរើស សម្រាប់ការផ្ដល់ជំនួយមូលនិធិនេះ គឺផ្តោតសំខាន់លើវិស័យដែលយើងគាំទ្រដូចជា បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន។ បេក្ខជនទាំងអស់ ដែលយើងបានសន្យាផ្តល់ជំនួយមូលនិធិនេះ មានការប្តេជ្ញាចិត្តស្របនឹង ក្រុមហ៊ុន Smart ដើម្បីជួយប្រទេសកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្តល់អំណាចដល់សង្គម ដើម្បីទប់ស្កាត់ និងជៀសវាងឲ្យផុត ពីការឆ្លងរាលដាលវីរុសនេះជាមួយគ្នា ហើយសង្ឃឹមថា នឹងផ្លាស់ផ្ដូរជីវិតរស់នៅ មកជាធម្មតាឡើងវិញ នាពេលឆាប់ៗនេះ»។
មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមុន មានគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់សកម្មភាពទាំងឡាយណា ដែលមានសមត្ថភាពចូលរួមដោះស្រាយតម្រូវការបន្ទាន់បំផុត របស់ប្រទេសកម្ពុជា ក្នុងកំឡុងពេល និងក្រោយពេលមានវិបត្តិ។ មូលនិធិរបស់ក្រុមហ៊ុន Smart គឺជាទឹកប្រាក់លើសពីការប្តេជ្ញា ក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំ ទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១ ភាគរយ នៃប្រាក់ចំណូលដុលរបស់ខ្លួន។
ពាក្យស្នើសុំនៅបន្តបើក សម្រាប់មូលនិធិជំនួយ ដើម្បីប្រឆាំងវីរុសកូវីដ-១៩ របស់ក្រុមហ៊ុន Smart ហើយរាល់សំណើទាំងអស់ អាចដាក់ស្នើតាមអ៊ីនធឺណិត ដោយផ្អែកលើលក្ខណ្ឌវិនិច្ឆ័យច្បាស់លាស់តាមរយៈ៖
https://bit.ly/3aQsrJV។
ការដាក់ស្នើនឹងត្រូវបានពិនិត្យឡើងវិញ យ៉ាងម៉ត់ចត់ ដោយគណៈកម្មាធិការផ្ទៃក្នុង មុនពេលបញ្ជូនទៅគណៈកម្មាធិការវាយតម្លៃរួម ដែលមានក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន២រូប។ រាល់គម្រោងដែលត្រូវបានអនុម័ត គឺស្ថិតក្រោមការគ្រប់គ្រងអភិបាលកិច្ចយ៉ាងម៉ត់ចត់ ដែលរួមមានការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព វាស់ស្ទង់ឥទ្ធិពលនៃការប្ដេជ្ញាចិត្ត និងរបាយការណ៍ការចំណាយច្បាស់លាស់ ដែលជាផ្នែកមួយនៃតម្រូវការរបាយការណ៍ចាំបាច់លោក ថូម៉ាស បានបន្តទៀតថា៖«យើងបន្តស្វែងរកការដាក់ពាក្យសុំបន្ថែមទៀត ពីក្រុមហ៊ុនវិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជា លើគម្រោង (ទាំងគម្រោងមានស្រាប់ និងគម្រោងថ្មី) ដែលបង្ហាញពីផលប៉ះពាល់នៃវីរុសកូវីដ-១៩។ សេចក្ដីប្រកាសក្នុងថ្ងៃនេះ គឺជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើម ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលនឹងត្រូវទទួលបាន ជំនួយពីមូលនិធិ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងកំឡុងពេលវិបត្តិនេះ ដែលមិនធ្លាប់មានពីមុនមក»។
(អត្ថបទពាណិជ្ជកម្ម)