ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ឈឺចាប់ រំភើប បទពិសោធន៍​… ២៤​ឆ្នាំ​ក្នុង​អាជីព​កាត់ត យក​សំឡេង និង​ថត​វីដេអូ​!
20, May 2020 , 4:44 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថិតក្នុង​វ័យ​៥១​ឆ្នាំ​នៅ​ឆ្នាំ​២០២០, លោកស្រី ថោង សា​រ័ត្ន បាន​ចំណាយពេល​២៤​ឆ្នាំ​ធ្វើការ​ក្នុង​ជំនាញ​កាត់ត យក​សំឡេង និង​ថត​វីដេអូ​។ ខុសពី​ស្ត្រី​ដទៃទៀត លោកស្រី សា​រ័ត្ន ស្រឡាញ់​អាជីព​នេះ​ដោយ​មិនអាច​បោះបង់ចោល​បានឡើយ​នៅក្នុង​ជីវិត​របស់​នាង បើទោះបីជា​អាជីព​នេះ​ប្រឈម និង​លំបាក​យ៉ាងណាក៏ដោយ​។ ជាការ​ងារ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​របស់​បុរស តែ​លោកស្រី ថោង សា​រ័ត្ន អាចធ្វើ​វា​បាន​ដោយ​គ្មាន​បញ្ហា​ឡើយ​។ ២៤​ឆ្នាំ​ក្នុង​អាជីព​ជា​អ្នក​លី កាមេរ៉ា​, លោកស្រី សា​រ័ត្ន ភ្លក់​គ្រប់​រសជាតិ​៖ គ្រោះថ្នាក់ អន្ទះសារ ទឹកភ្នែក កំសត់ អំណត់​…​។​ល​។ តើ​បញ្ហា​អ្វីខ្លះ​ដែល​លោកស្រី សា​រ័ត្ន ប្រឈម​នៅក្នុង​អាជីព​របស់​នាង​ក្នុង​រយៈពេល​២៤​ឆ្នាំកន្លងមក​? ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey និង​លោកស្រី ថោង សា​រ័ត្ន អ្នក​ថត កាត់ត និង​យក​សំឡេង​វីដេអូ​ដូចតទៅ​៖



​ថត​ដោយ​កញ្ញា ផាត ដា​ណេ​
 
 
 

Tag:
 វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com