ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ទម្លាប់​អ្វីខ្លះ​ជះ​ផលប៉ះពាល់​គ្រោះថ្នាក់​លើស​សៃ​ឈាម​?
21, May 2020 , 6:59 pm        
រូបភាព
​ស​សៃ​ឈាម គឺ​ចាំបាច់​ណាស់​ក្នុងការ​ដឹកជញ្ជូន​ឈាម​ដែលមាន​អុកស៊ីសែន​ពី​បេះដូង​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ រួមទាំង​បញ្ចូល​ទាំង​សាច់ដុំ​បេះដូង​ខ្លួនឯង​ផង​។​ដូច្នេះ​ការរក្សា​ឱ្យបាន​នូវ​សុខភាព​ស​សៃ​ឈាម​ល្អប្រសើរ គឺ​ពិតជា​សំខាន់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស​សៃ​ឈាម ៖

 
១. ការជក់បារី​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ការជក់បារី គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​សួត​។ ទោះជា​យ៉ាងណាក៏ដោយ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា​ការជក់បារី​ក៏បង្ក​គ្រោះថ្នាក់​ដល់​ស​សៃ​ឈាម​ដែរ រួមបញ្ចូល​ទាំង​បេះដូង​។ ការជក់បារី​ក៏​ផ្សារភ្ជាប់​ទៅនឹង​ការកើនឡើង​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​សម្ពាធ​ឈាម​ដែល​សុ​ទ្ធែ​មិនល្អ​សម្រាប់​ស​សៃ​ឈាម​។​
 
២. ការទទួល​ទាន​អាហារ​ផ្អែម​ច្រើន​
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​មិន​ត្រឹមតែ​ធ្វើឱ្យ​ធាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្កបញ្ហា​ស្ទះ​ស​សៃ​ឈាម​ផងដែរ​។ ការទទួល​ទាន​អាហារ​ផ្អែម​ច្រើន​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែលជា​អ្វីមួយ​អាច​បណ្ដាលឱ្យ​បញ្ហា​ស្ទះ​ស​សៃ​ឈាម​កើន​មាន​ឡើង​។​
 
៣. ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី​និង ២ កែវ​សម្រាប់​បុរស គឺអាច​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​។ ប៉ុន្តែ​ការទទួល​ទាន​ច្រើនពេក​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​វិញ​។ ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​បញ្ហា​កក​ជាតិ​ខ្លាញ់​តាម​សរសៃឈាម​បេះដូង​។​
 
៤. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​
 
​ការមិនធ្វើ​លំ​ហាត់ប្រាណ​ក៏​អាច​ជះ​ផល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ស​សៃ​ឈាម​ផងដែរ​ដោយ​វា​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល សម្ពាធ​ឈាម និង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។​
 
៥. ភាពធាត់​ជ្រុល​
 
​ភាពធាត់​ជ្រុល​បង្កើន​កម្រិត​នៃ​ជាតិ​ខ្លាញ់​ច្រើន​ហួស​ក្នុង​រាងកាយ​ដែល​មិនល្អ​ចំពោះ​សុខភាព​ស​សៃ​ឈាម​ឡើយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់ឱ្យ​ជាតិ​ខ្លាញ់​ប្រមូលផ្ដុំ​កក​ជាប់​ជញ្ជាំង​នៃ​ស​សៃ​ឈាម​។​
 
៦. ទម្លាប់​នៃ​ការ​ទទួលទាន​មិនល្អ​
 
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើស​សៃ​ឈាម​។ ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​តែ​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត ខ្លាញ់​មិនល្អ trans fat និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​។ ចូរ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​ជំនួស​វិញ​ទើប​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com