ជួយ​ចែករំលែក​! ឧស្សាហ៍​មាន​អារម្មណ៍​ក្ដៅ​ភាយៗ​និង​បែកញើស​ពេលយប់ កុំ​រំលង​អាហារ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! ឧស្សាហ៍​មាន​អារម្មណ៍​ក្ដៅ​ភាយៗ​និង​បែកញើស​ពេលយប់ កុំ​រំលង​អាហារ​ទាំងនេះ​
21, May 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​ការ​បែកញើស​នៅពេល​យប់ គឺជា​រឿង​ធម្មតា​បំផុត​មួយ​កំឡុងពេល​អស់​រដូវ​។ បញ្ហា​បែកញើស​បង្កបញ្ហា​គួរឱ្យ​រំខាន​ក្នុងកំឡុងពេល​គេង​យប់​ដែល​ភាគច្រើន​បណ្ដាលឱ្យ​គេង​មិនបាន​ស្កប់ស្កល់​ពី ៧ ទៅ ៩ ម៉ោង​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​អាច​ដោះស្រាយ​បញ្ហា​បែកញើស​ពេលយប់​បាន​យ៉ាង​ប្រសើរ ៖

 
១. សណ្ដែកសៀង​
 
​សមាសធាតុ​មួយចំនួន​ក្នុង​សណ្ដែកសៀង​មាន​សមត្ថភាព​គ្រប់គ្រង​អ័រម៉ូន estrogen​។ ហើយ​នេះ​ជា​មូល​ហេតុដែល​ការរួមបញ្ចូល​សណ្ដែកសៀង​ក្នុង​របប​អាហារ​ជួយ​រក្សា​តុល្យភាព​នៃ​អ័រម៉ូន​ទប់ស្កាត់​បញ្ហា​ក្ដៅ​ភាយៗ​និង​បែកញើស​យប់​។​
 
២. ផ្លែ​ទទឹម​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ ellagitannins និង phytoestrogens ដែល​ជួយ​គ្រប់គ្រង​អ័រម៉ូន​ក្នុង​រាងកាយ​ទប់ស្កាត់​បញ្ហា​បែកញើស​យប់​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ​ដែលមាន​សមត្ថភាព​បំបាត់ ព្រមទាំង​ទប់ស្កាត់​បញ្ហា​ក្ដៅ​ភាយៗ​និង​បែកញើស​ពេលយប់​។ ដូច្នេះ​គួរ​ព្យាយាម​ទទួលទាន​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ផ្លែឈើ​និង​បន្លែ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ក្ដៅ​ភាយៗ​និង​បែកញើស​ពេលយប់​គួរឱ្យកត់សម្គាល់​។ គ្រាន់តែ​ប្រាកដថា​អ្នក​ជ្រើសរើស​បន្លែ​ផ្លែឈើ​ស្រស់ៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com