ប្រយ័ត្ន​! មាន​ជំងឺ​ពុក​ឆ្អឹង គួរ​ចៀសវាង​អាហារ​បែបណាខ្លះ​?
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ប្រយ័ត្ន​! មាន​ជំងឺ​ពុក​ឆ្អឹង គួរ​ចៀសវាង​អាហារ​បែបណាខ្លះ​?
22, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព​ឆ្អឹង​។​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​ដឹង​ពី​អាហារ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​រួចមកហើយ ប៉ុន្តែ​ចុះ​ចំពោះ​អ្នក​ដែល​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​នេះ​វិញ​? គួរ​ចៀសវាង​អាហារ​និង​ភេសជ្ជៈ​អ្វីខ្លះ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នកជំងឺ​ពុក​ឆ្អឹង​គួរ​ចៀសវាង ៖

 
១. សណ្ដែក Legumes
 
​ទោះបី​ពពួក​សណ្ដែក Legumes រួមមាន​សណ្ដែកខៀវ ឬ​សណ្ដែកក្រហម​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ដែល​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​ពពួក​សណ្ដែក​នេះ​ក៏មាន​ផ្ទុក​សារធាតុ phytates ដែល​រារាំង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ផងដែរ​។ ទោះជា​យ៉ាងណា​អ្នក​អាច​កាត់បន្ថយ​សារធាតុ phytates បាន​តាមរយៈ​ការ​ត្រាំ​សណ្ដែក​ក្នុង​ទឹក​សម្រាប់​រយៈពេល​ប៉ុន្មាន​ម៉ោង​ជាមុនសិន សឹម​ចម្អិន​ទទួលទាន​។​
 
២. អាហារ​ផ្អែម​
 
​ការទទួល​ទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ច្រើនពេក​ផ្សារភ្ជាប់​នឹង​ការ​រលាក​ក្នុង​រាងកាយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺ​ពុក​ឆ្អឹង​។​
 
៣. ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ជាតិ​ស្ករ​ខ្ពស់​ហើយ​នោះ ភេសជ្ជៈ​ប្រភេទ​នេះ​ក៏មាន​ផ្ទុក អាស៊ីត​ផូ​ស្វ​រិ​ក​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ផ្សេងទៀត​ដែល​មិនល្អ​ចំពោះ​សុខភាព​ឆ្អឹង​ផងដែរ​។ អាស៊ីត​ផូ​ស្វ​រិ​ក​អាច​រារាំង​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​គួរឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​មួយចំនួនទៀត​សុទ្ធ​តែមាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន ក៏​រួមចំណែក​លើកកម្ពស់​ការ​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ធ្វើឱ្យ​ឆ្អឹង​ចុះខ្សោយ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​នាពេល​អនាគត​ផងដែរ​។​
 
៤. កាហ្វេ​
 
​វា​ជាការ​ប្រសើរ​ចំពោះ​សុខភាព ប្រសិនបើ​អ្នកទទួល​ទាន​កាហ្វេ​ត្រឹមតែ​ពី ២ ទៅ ៣ ពែង​ក្នុង​មួយថ្ងៃ​។ ទោះជា​យ៉ាងណាក៏ដោយ​ប្រសិនបើ​អ្នកទទួល​ទាន​វា​លើសពីនេះ កាហ្វេ​នឹង​បណ្ដាលឱ្យមាន​បញ្ហា​អាក្រក់​ជាច្រើន​កើតឡើង​ចំពោះ​សុខភាព​។ ក្រៅពី​បញ្ហា​ថប់​បារម្ភ​ឈឺក្បាល​និង​ហានិភ័យ​នៃ​ជំងឺ​
​បេះដូង​ហើយ​នោះ ការចុះ​ខ្សោយ​នៃ​ឆ្អឹង ក៏​អាចជា​លទ្ធផល​នៃ​ការ​ទទួលទាន​កាហ្វេ​ច្រើនពេក​ផងដែរ​។ បញ្ហា​នេះ​កើតឡើង​ដោយសារ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​បង្កើន​ការផលិត​ទឹកនោម ហើយ​បណ្ដាលអោយ​ជាតិ​កាល់ស្យូម​មួយចំនួន​ក្នុង​រាងកាយ​ត្រូវ​បង្ហូរ​ចេញ​តាម​នោះដែរ​។​
 
៥. សាច់​ក្រហម​
 
​ក៏​ដូច​ទៅនឹង​កាហ្វេ​អ៊ី​ន​ដែរ សាច់​ក្រហម គឺជា​អ្វីមួយ​ដែល​អាច​បណ្ដាលឱ្យ​ឆ្អឹង​បាត់បង់​ជាតិ​កាល់ស្យូម​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ឬក៏​មិន​ចង់​កើត​ជំងឺ​នេះ​ទេនោះ ចូរ​កម្រិត​ការទទួល​ទាន​សាច់​ក្រហម​របស់​អ្នក​ដោយ​មិនគួរ​លើសពី ២ ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។ ជាពិសេស​សាច់​ក្រហម​កែច្នៃ​!
 
៦. អាហារ​ប្រៃ​
 
​សូ​ដ្យូ​ម​ក៏​ជា​អ្វីមួយ​ដែល​បណ្ដាលឱ្យ​ជាតិ​កាល់ស្យូម​ត្រូវ​បាត់បង់​ពី​ក្នុង​រាងកាយ​ហើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​មិនគួរ​ទទួលទាន​លើសពី ២៣០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com