អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន TADA ប្រកាស​ទទួល​ប្រាក់​វិនិយោគទុន​ជា​យុទ្ធសាស្ត្រ​បន្ថែម ពី​ធនាគារ Shinhan របស់​ប្រទេស​កូរ៉េខាងត្បូង​
21, May 2020 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រទេស​សិង្ហ​បុរី ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០៖ ក្រុមហ៊ុន MVLLABS ភី​ធី​អិ​ល​ធី​ឌី (“MVL”) ដែលជា​ក្រុមហ៊ុន នៅ​ពីក្រោយ​ក្រុមហ៊ុន TADA -​សេវាកម្ម​កក់​ការធ្វើដំណើរ​មិន​កាត់​កម្រៃជើងសារ​ដំបូងបង្អស់ នៅ​អាស៊ីអាគ្នេយ៍ ផ្អែកលើ​បច្ចេកវិទ្យា Blockchain- បានប្រកាស​ថ្ងៃនេះ ការទទួលប្រាក់​វិនិយោគទុន​បន្ត ពី​ការវិនិយោគ Series A លើក​មុន ពី​ធនាគារ​ពាណិជ្ជកម្ម Shinhan ដែលជា​ធនាគារ​មាន​ទុន​ច្រើនជាងគេ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ក្រុមហ៊ុន Samkee Automotive ដែលជា​ក្រុមហ៊ុន​ឯកទេស​ខាង​ធ្វើ​ពុម្ព គ្រឿង​ម៉ាស៊ីន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ និង​ក្រុមហ៊ុន iloom ដែលជា​ម៉ាក់​គ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ​ដ៏​ល្បីល្បាញ​មួយ នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏បាន​ចូលរួម​ក្នុងការ​វិនិយោគទុន​លើក​នេះ​ផងដែរ​។  ការវិនិយោគទុន​លើក​នេះ នាំ​ឲ្យ MVL ទទួល​ប្រាក់​វិនិយោគ​សរុប​ជិត ១០​លាន​ដុល្លារ បើ​គិត​តាំងពី​ការវិនិយោគ Series A លើក​មុន​។​
 
​ហិរញ្ញប្បទាន​ពី​ការវិនិយោគទុន​នេះ នឹងត្រូវ​បាន​ប្រើ ដើម្បី​បន្ត​ពង្រីក​ទីផ្សារ​បច្ចុប្បន្ន​របស់ MVL ក៏ដូចជា​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ចល័ត ដែល​បង្កើត​ទ្បើង​នៅលើ​បច្ចេក​វិ​ទ្បា Blockchain របស់ MVL​។ ការវិនិយោគ​នេះ នឹងធ្វើ​ឲ្យ MVL អាចមាន​លទ្ធភាព​បង្កើន​ទុន ពី​ការពង្រីក​ទីផ្សារ​របស់​កម្មវិធី TADA ដែលជា​ផលិតផល​របស់ MVL​។ ក្រុមហ៊ុន​សង្ឃឹមថា ទាំង​អ្នកបើកបរ និង​អ្នកជិះ​អាច​ចូលរួមចំណែក ក្នុងការ​ធ្វើដំណើរ​នា​ថ្ងៃ​អនាគត ប្រកបដោយ​និរន្តរភាព​។ តាម​ការវិនិយោគទុន​នេះ ក្រុមហ៊ុន​ក៏​អាច​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ដើម្បី​នាំមក​នូវ​ផលិតផល និង​សេវាកម្ម ដែលមាន​ភាព​ច្នៃប្រឌិត លើ​បច្ចេកវិទ្យា Blockchain របស់ MVL​។​


 
​លោក Kay Woo នាយក​ប្រតិបត្តិ​របស់ MVL មានប្រសាសន៍ថា​៖«​ជាមួយ​ការវិនិយោគទុន​នេះ យើង​នឹង​អាច​បន្ត​បេសកម្ម​របស់​យើង ក្នុងការ​បង្កើត​ប្រព័ន្ធ​អេកូ​ចល័ត​មួយ ប្រកបដោយ​និរន្តរភាព និង​ភាពប្រសើរ​ជាង​មុន​។ ថ្មីៗ​នេះដែរ យើង​ក៏បាន​បើក​ដំណើរការ នូវ​សេវាកម្ម​ដឹកជញ្ជូន TADA នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​អាជីវកម្ម និង​អ្នកបើកបរ​របស់​យើង ដែល​បាន​ទទួលរង​ផលប៉ះពាល់ ពី​ការវាយលុក​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​ជា​អ្វីដែល​យើង​ចង់​បង្ហាញថា យើង​អាច​ប្រើ​បច្ចេកវិទ្យា​របស់​យើង ជា​កម្លាំង​វិជ្ជមាន​មួយ​បាន​។ យើង​សូម​ថ្លែងអំណរគុណ ដល់​អ្នកវិនិយោគទុន​របស់​យើង ដែលមាន​ភាពជឿជាក់​ទៅលើ​ចក្ខុវិស័យ នៃ​ប្រព័ន្ធ​អេកូ​ចល័ត​ដែល​ប្រសើរ មាន​និរន្តរភាព និង​មិន​លំអៀង​របស់​យើង​»​។​
 
​អ្នកនាំពាក្យ​របស់​ធនា​គារ Shinhan ក៏បាន​បញ្ជាក់ដែរថា​៖«​ប្រព័ន្ធ​ចល័ត​លើ​បច្ចេកវិទ្យា Blockchain របស់ MVL មានការ​រីកចម្រើន​យ៉ាងខ្លាំង សម្រាប់​អ្នកប្រើប្រាស់ ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ​។ យើង​រំពឹងថា នឹង​បង្កើត​នូវ​ផលិតផល​រួមគ្នា​ឲ្យ​កាន់តែ​ប្រសើរ ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ Shinhan ដូចជា​កាបូប​លុយ​អេឡិចត្រូនិក​របស់​យើង ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ឈ្នះ​-​ឈ្នះ ដល់​ធនាគារ Shinhan និង​ក្រុមហ៊ុន MVL»​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​ពី MVL សូម​ចូលទៅ​កាន់​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com