COVID-19
អន្តរជាតិ
ផ្សារ​លក់ទំនិញ​មួយ​នៅ​ថៃ ដាក់​ឈ្នាន់​ជើង​ជំនួស​ប៊ូ​តុង​ក្នុង​ជណ្តើរយន្ត​
21, May 2020 , 7:19 pm        
រូបភាព
ឈ្នាន់ជាន់បញ្ជាជណ្តើរយន្ត។រូបភាពReuters
ឈ្នាន់ជាន់បញ្ជាជណ្តើរយន្ត។រូបភាពReuters
ដោយ:
ផ្សារ​លក់ទំនិញ​នៅ​ថៃ​មួយកន្លែង​បាន​ប្តូរ​កន្លែង​ចុច​ក្នុង​ជណ្តើរយន្ត មក​ជំនួស​ដោយ​ប្រដាប់​ជាន់​នៅ​នឹង​ជើង​វិញ ដើម្បី​បង្ការ​ការចម្លង​ជំងឺ​COVID-19 ក៏ដូចជា​ជួយ​ឲ្យ​ស្ថានការណ៍​ត្រឡប់មក​ធម្មតា​ក្នុង​ផ្សារ​វិញ ដោយ​ជំរុញ​ឲ្យ​មានការ​ចំណាយ​សារជាថ្មី​។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

 
​អតិថិជន​ដែល​ចេញចូល​ផ្សារ​លក់ទំនិញ Seacon Square ក្នុង​ក្រុង​បាងកក មានការ​ភ្ញាក់ផ្អើល​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​ឃើញ​មាន​ប្រដាប់​ជាន់​ជើង​នៅក្រៅ និង​ក្នុង​ជណ្តើរយន្ត​ជំនួស​ឲ្យ​ប៊ូ​តុង​ដូច​ដែលមាន​កន្លងមក​។ នេះ​ជាការ​គំនិត​ច្នៃប្រឌិត​មួយ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ក្នុងប្រទេស​។ 
 
​ទោះជា​យ៉ាងណាក្តី អតិថិជន​ស្វាគមន៍​វិធាន​ការដែល​មិន​ប្រើប្រាស់​ដៃ និង​ចាត់ទុកជា​ភាព​វៃឆ្លាត​ក្នុងការ​ការពារ​សុខភាព​ឲ្យ​បានល្អ​។ អតិថិជន​ម្នាក់ បាន​លើកឡើងថា  វា​ជា​រឿង​ប្រសើរ​ណាស់​ដែល​យើង​អាច​ប្រើ​ជើង​របស់​យើង​ដើម្បី​បញ្ជា​ជណ្តើ​យន្ត ហើយ​អារម្មណ៍​សុវត្ថិភាព​ជាង​មុន​។​
 
​នៅក្នុង​ដំណាក់​កាលពី​២ នៃ​ការបន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង ថៃ​បានអនុញ្ញាត​ឲ្យ​ឲ្យ​បើក​ផ្សារ​លក់ទំនិញ​នៅ​ថ្ងៃទី​១៧ ខែឧសភា បន្ទាប់ពី​ត្រូវបាន​បិទ​ក្នុង​ខែមករា បន្ទាប់​មាន​ករណី​ឆ្លង​ថ្មី​តិចតួច​ក្នុងប្រទេស​។ សរុប​ត្រឹម​ថ្ងៃទី​២០​ឧសភា​នេះ ថ្ងៃ​មាន​ករណី​ឆ្លង​ចំនួន​៣,០៣៤​ករណី និង​ស្លាប់​ចំនួន​៥៦​ករណី ។​
 
​លោក Prote Sosothiku អនុប្រធាន Seacon Development ដែល​ទទួលខុសត្រូវ​ផ្សារ​លក់ទំនិញ​នេះ​និយាយថា ប្រដាប់​ជាន់​នៅ​នឹង​ជើង​នេះ ធ្វើ​ឲ្យ​អតិ​ថ​ជន​ស្ងប់ចិត្ត​។ លោក Sosothiku បន្ថែមថា ការឆ្លង​ដែល​ងាយ​បំផុត គឺ​តាមរយៈ​ការប៉ះពាល់​វត្ថុ​ដែល​ផ្ទុកមេរោគ​។ នៅពេល​ប៉ះ​មុខ នោះ​វីរុស​នឹង​ចូលទៅក្នុង​មាត់ ភ្នែក​ឫ​ផ្នែក​ដទៃទៀត ដូច្នេះហើយ​ទើប​ផ្សារ​នឹកឃើញ​គំនិត​ដោយ​មិន​ប្រើប្រាស់​ដៃ ដោយ​ប្រើ​ជើង​ដើម្បី​ប្រតិបត្តិការ​ជណ្តើរយន្ត​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com