ជាតិ
បទសម្ភាសន៍
សុខភាព
ការឡើង​ប្រជ្រុយ​, អាចម៍រុយ​ដុះ​, ផ្ទៃមុខ​ត្រូវ​កម្តៅថ្ងៃ ប្រឈម​នឹង​កើត​មហារីក​ស្បែក (​ភាគ​២)
22, May 2020 , 8:29 am        
រូបភាព
ភ្នំពេញ​៖ ការឡើង​អាចម៍រុយ​ដុះ​, ឡើង​ប្រជ្រុយ​, ស្បែក​មាន​សភាព​ក្រហម​ក្រមៅ និង​តំបន់​ងាយ​ត្រូវ​កម្ដៅថ្ងៃ​ដូចជា ផ្ទៃមុខ និង​ករ ជា​សញ្ញា​មួយ​ដែល​ប្រឈម​នឹង​កើត​ជំងឺមហារីក​ស្បែក ជា​ពិស​សេស​ការ​ត្រូវ​កម្ដៅថ្ងៃ​ផ្ទាល់ ដោយ​មិនមាន​របាំង​ការពារ​។ ជំងឺមហារីក​ស្បែ​កមាន​៤​ដំណាក់កាល ហើយ​នៅ​ដំណាក់កាល​ដំបូង គឺ​កើតឡើង​តែ​នៅលើ​ស្បែក ឬ​ក្នុង​ស្រទាប់​ស្បែក​ប៉ុណ្ណោះ​។ ប៉ុន្តែ បើសិនជា​ទុក​យូរ​មិន​ព្យាបាល​ទាន់ពេល វា​នឹង​អាច​រីក​សាយភាយ​ទៅកាន់​សរីរាង្គ​ផ្សេងៗ​ទៀត​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​សើ​ស្បែក​កម្ពុជា ដូចតទៅ​៖ 
 
 
 
​បើតាម​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេស​សើ​ស្បែក និង​ឡាស៊ែ ជំងឺ​សើ​ស្បែក​អាច​ព្យាបាល​ជា​នៅ​ដំណាក់កាល​ដំបូង ឬ​ទើប​កើតឡើង​ភ្លាមៗ​។ ប្រសិនបើ ជំងឺ​នេះ​រីកសាយ​ភាយ​ទៅ​សរីរាង្គ​ផ្សេងៗ​ហើយ​នោះ មិនអាច​ព្យាបាល​ជា​នោះទេ​។ លោក​វេជ្ជបណ្ឌិត​បាន​ព​ន្យ​ល់​ដូច្នេះ​ថា​៖«​នៅពេលដែល​យើង​ទុក​យូរ វា​រាលដាល​ទៅជា​ដំបៅ ហើយ​ដំណាក់កាល​ដំបៅ​ព្យាបាល​មិនជា វា​នឹង​អាច​សាយភាយ​ទៅរក​សរីរាង្គ​ផ្សេងៗ​ទៀត​។ អីចឹង​បញ្ហា​គ្រោះថ្នាក់​មិនមែន​តែ​លើ​ស្បែក​ទេ​។ ស្បែក​អាច​ព្យាបាល​វះកាត់​ចេញ ឬ​បាញ់​ឡាស៊ែ​ចេញ​បាន ប៉ុន្តែ​ដល់ ដំណាក់កាល​ធ្ងន់ធ្ងរ គឺ​គ្រូពេទ្យ​ត្រូវ​ព្យាបាល ទៅតាម​ការ​សាយភាយរ​បស់​ជំងឺ​។ តែ​ការដែល​ល្អ ត្រូវ​ដឹង​តាំងពី​ដំណាក់កាល​ដំបូង គឺអាច​ព្យាបាល​ជា​»៕  
 

Tag:
 មហារីក​ស្បែក​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com