ពីនេះ ពីនោះ
សុខភាព
វ៉ា​វ​! ស្មាន​មិន​ដល់​សោះ​ថា “​ប្រេងដូង​” អាច​ផ្ដល់​ផល​ល្អៗ​ទាំងនេះ​
22, May 2020 , 8:59 pm        
រូបភាព
​ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​ហើយ​នោះ ប្រេងដូង​ក៏​ល្អ​សម្រាប់​សម្រស់​ផងដែរ​។​ថា​តើ​ប្រេងដូង​ល្អ​យ៉ាងណា​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការប្រើប្រាស់​ប្រេងដូង ៖

 
១. មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​
 
​ប្រេងដូង​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​ខ្ពស់​ដែល​ល្អ​សម្រាប់​ផ្ដល់​សំណើម ពិសេស​ចំពោះ​អ្នក​ដែលមាន​ស្បែក​ស្ងួត​។ អ្វីដែល​សំខាន់​នោះ គឺ​ប្រេងដូង​ក៏មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ភាព​ចាស់​ផងដែរ​។​
 
២. ព្យាបាល​សក់​ស្ងួត​
 
​ជាដំបូង​ចាក់​ប្រេងដូង​បន្តិច​លើ​បាតដៃ​រួច​ចាប់ផ្ដើម​ត្រដុស​ជាមួយ​បាតដៃ​ម្ខាង​ទៀត​ដើម្បី​កម្ដៅ​ប្រេង​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ លាបប្រេង​ពី​ចុង​សក់​ដល់​គល់​។ ទុកចោល​យូរ​ប៉ុណ្ណា​ក៏បាន គ្រាន់តែ​កុំ​ភ្លេច​រុំ​សក់​ក្នុង​កន្សែង​។ ចុងក្រោយ​កក់​សម្អាត​សក់​ចេញ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​ជាការ​ស្រេច​។​
 
៣. ព​ន្លឿ​ន​ការលូតលាស់​នៃ​ក្រចក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ដុស​ប្រេងដូង​បន្តិច​លើ​ក្រចក​ជាប្រចាំ​។​
 
៤. សម្រាប់​លាងជម្រះ​គ្រឿងសម្អាង​ចេញពី​មុខ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​ដុំ​សំឡី​ក្នុង​ប្រេង​ដូច រួច​យកមក​ជូត​សម្អាត​គ្រឿងសម្អាង​ចេញ​ជាការ​ស្រេច​។ អ្នក​ក៏​អាច​ត្រាំ​បន្ទះ​សំឡី​ក្នុង​ប្រេងដូង​បន្ទាប់មក​បិត​លើ​ស្បែក​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សឹម​ជូត​សម្អាត​ចេញ​ក៏បាន​។​
 
៥. សម្រាប់​ប្រើ​ជា​ម៉ាស​ផ្ដល់​សំណើម​
 
​សម្រាប់​ស្បែ​កមុខ​អ្នក​លាយ​ប្រេងដូង​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ចូលគ្នា​ឱ្យ​សព្វ​។ លាង​សម្អាត​មុខ​ឱ្យ​ស្អាត​សិន សឹម​លាប​ល្បាយ​នេះ​លើ​ផ្ទៃមុខ​ដោយ​ប្រើ​ម្រាមដៃ​ម៉ាស្សា​ថ្នម​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ២​ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៦. បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​
 
​ប្រេងដូង​ក៏​ល្អ​ណាស់ដែរ​សម្រាប់​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រួមបញ្ចូល​ប្រេងដូង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com