ជាតិ
​វិធីសាស្ត្រ​កុំ​ឲ្យ​ហ្គេម​អន​ឡាញ Jumpy Jumpy រំខាន​គណនី​ហ្វេ​ស​ប៊ុ​កលោក​-​អ្នក​!
22, May 2020 , 12:31 pm        
រូបភាព
ដោយ: ថ្មីៗ
ហ្គេម​អន​ឡាញ (Instant Game) ដែលមាន​ឈ្មោះថា Jumpy Jumpy និង​ហ្គេម​មួយចំនួនទៀត បាន​រំខាន​ដល់​អ្នកប្រើប្រាស់​បណ្តេញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាមរយៈ​ការទាញយក​រូប Profile របស់​អ្នកប្រើប្រាស់​ទៅ​ភ្ជាប់​ជាមួយ​អ្នកដទៃ ទាំង​សា​ម៉ី​ខ្លួន​មិនដឹង​រឿង​។ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២១ ខែឧសភា បានចេញ​ការណែនាំ​ពី​វិធីសាស្ត្រ​ទប់ស្កាត់​ការវាយលុក​របស់​ហ្គេម​មួយ​នេះ ក៏ដូចជា​ហ្គេម​ផ្សេងទៀត​។​



Jumpy Jumpy ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​សម្រាប់​អ្នកប្រើប្រាស់​គណនី Facebook លេង​កម្សាន្ត ហើយ​ការបង្កើត​ហ្គេម​ប្រភេទ Instant Game គឺ​ក្នុង​គោលបំណង​រកប្រាក់​ចំណូល​តាមរយ​:​ការទិញ Items (​សម្ភារ​ក្នុង​ហ្គេម​) ឬ​បានមកពី​ការផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​។​


«​ការទាញយក​រូប Profile របស់​គណនី Facebook មក​បង្ហាញ​លើ​អត្ថបទ​ហ្គេម និង​មានការ​ចែករំលែក​បន្ត ដោយ​អ្នកលេង​ហ្គេម​នេះ ជាមួយនឹង​ពាក្យ​អសីលធម៌​លើ​ចំណងជើង​អត្ថបទ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​យល់​ច្រ​លំ​ថា​បុគ្គល​នោះ​យក​រូប​ខ្លួន​ទៅ​ផុស និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​អ្នកប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​»​។ នេះ​ជាការ​កត់សម្គាល់​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​។​

​ស្ថាប័ន​ជំនាញ​របស់​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម រក្សា​ឲ្យ​បាន​នូវ​សេចក្ដីថ្លៃថ្នូរ សីលធម៌​សង្គម ដោយ​អ្នកលេង​ហ្គេម​ទាំងអស់ គួរ​បញ្ឈប់​នូវ​សកម្មភាព​អសីលធម៌ ជាបន្ទាន់ ។​

​ខាងក្រោម​នេះ​ជាការ​ណែនាំ​របស់​នាយក​ដ្ឋា​ន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​

​ប្រសិន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជួប​នូវ​បញ្ហា​ដូច​រៀបរាប់​ខាងលើ អាចធ្វើ​ការ Report អត្ថបទ​ហ្គេម​នេះ​បាន ដោយ​អនុវត្ត​វិធីសាស្ត្រ ដូចខាងក្រោម​៖

- នៅ​ផ្នែក​ខាងស្តាំ​លើ​អត្ថបទ ចុច​លើស​ញ្ញា "…"
- ជ្រើស​រើសយក "Find Support or Report Post"
- ជ្រើស​រើសយក "Spam" -> "Next" -> "Done"

បើ​អ្នក​បាន​លេង​ហ្គេម​នេះ អាច​ចូលទៅ​លុប​វា​បាន តាមរយ​:៖
- ក្នុង​គណនី Facebook ជ្រើស​រើសយក Settings -> Instant Games
- ធ្វើការ Remove ប្រភេទ​ហ្គេម​ដូច​រៀបរាប់​ខាងលើ (​ឧទាហរណ៍​៖ Jumpy Jumpy ជាដើម​)៕


© រក្សាសិទ្ធិដោយ thmeythmey.com