ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​សង់​សណ្ឋាគារ​ផ្កាយ​៥​តម្លៃ​ជាង​១០០​លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ​
22, May 2020 , 8:39 pm        
រូបភាព
លោក សុខ ចន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
លោក សុខ ចន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​«YONG WANG (CAMBODIA) CO., LTD» សាងសង់​និង​បើក​អាជីវកម្ម​សណ្ឋាគារ​លំដាប់​ផ្កាយ​៥  នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ បើតាម​ការចុះផ្សាយ​រប​ស់​CDC នៅ​ថ្ងៃទី​២២​ឧសភា ឆ្នាំ​២០២០ គម្រោង​សាងសង់​សណ្ឋាគារ​ផ្កាយ​៥​នេះ មាន​ទំហំ​វិនិយោគ​សរុប ១០៧,៩​លាន​ដុល្លារ​អាមេរិក​។​

 
CDC បាន​បញ្ជាក់ថា សណ្ឋាគារ​ផ្កាយ​៥​នេះ មាន​ចំនួន​៧០០​បន្ទប់ និង​បង្កើត​ឱ្យ​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​រហូត​ជាង​៨០០​នាក់​។ ជាមួយគ្នានេះ CDC ក៏បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ពីរ​ទៀត ដែលមាន​តម្លៃ​វិនិយោគ ជិត​៥២​លាន​ដុល្លារ ដែល​អាចបង្កើត​ឱ្យ​ការងារ​ដល់​ពលរដ្ឋ​បាន​ជាង​៣០០​កន្លែង​ផងដែរ​។ 
 







​ក្រុមហ៊ុន​ទាំងពីរ​នោះ មាន​ក្រុមហ៊ុន RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD មាន​ទុនវិនិយោគ​៥០,៩​លាន​ដុល្លារ ដែល​គ្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ នៅ​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ រីឯ​ក្រុមហ៊ុន​មួយទៀត ឈ្មោះ​PROSPECT ENERGY (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា នៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន​មាន​ទុនវិនិយោគ​ជិត​៨​លាន​ដុល្លារ​។  នេះ​បើតាម​CDC៕

Tag:
 សណ្ឋាគារ​
  ព្រះសីហនុ​
  កំពង់ស្ពឺ​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com