ជាតិ
សង្គមជាតិ
នាយការិយាល័យ​ចរាចរណ៍​ជើងគោក​នៅ​ខេត្តកំពង់ធំ​ម្នាក់ ត្រូវបាន​សម្ដេច ស ខេង បញ្ចប់​តំណែង​
22, May 2020 , 4:59 pm        
រូបភាព
 ​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានបញ្ចប់​មុខតំណែង​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ក្រោយ​ប្រព្រឹត្ត​កំហុសឆ្គង​ក្នុង​ការងារ​កន្លងមក​។ នេះ​បើតាម​លិខិត​សម្ដេច ស ខេង ចុះ​ថ្ងៃទី​២១ ឧសភា ។​

 
​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​តម្រូវឱ្យ​លោក រុំ សុវិជ្ជា មក​បង្ហាញមុខ​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀល​រា់​ម៉ោង​ធ្វើការ រហូតដល់​មានការ​សម្រេច​ជាថ្មី​។​
 
​មុននឹង​សម្រេច​បញ្ចប់​មុខតំណែង​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ផ្លូវគោក សម្ដេច ក៏​ធ្លាប់​ព្រមាន​ជា​លាយ​លក្ខ​អក្សរ​ម្ដង​ហើយ ក្រោម​ហេតុផល​ថា «​ធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​»​។​
 
​ក្រៅពី​លោក រុំ សុវិជ្ជា សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ចេញ​លិខិត​ព្រមាន​ស្នងការ និង​ស្នងការរង​៤​រូប​ទៀត​ផងដែរ​។ ក្នុងនោះ​លោក អ៊ុក កុសល ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ រង​ការព្រមាន​ពាក់ព័ន្ធ​នឹង​ការ​«​ខ្វះ​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង និង​ដឹកនាំ​»​។​
 
​ចំណែក​លោក វ៉ា ចាន់​កុសល ស្នងការរង​ទទួល​ផែនការ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច , លោក អ៊ឹម សុ​គឿន ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស , លោក ទិ​ត សំណាង ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង​ការព្រមាន​ពាក់ព័ន្ធ នឹង​ការ​«​ធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​។ នេះ​បើតាម​លិខិត​សម្ដេច ស ខេង កាលពី​ថ្ងៃទី​២៦ មីនា​កន្លងមក​៕

Tag:
 ចរាចរណ៍​ផ្លូវគោក​
  ច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com