ពីនេះ ពីនោះ
«សម្រាក» ជាពាក្យត្រឹមត្រូវ មិនមែន «សំរាក» ឡើយ
×
«សម្រាក»ទើបជាពាក្យត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរសម្តេច ជួន ណាត។ អ្នកដែលនិយមសរសេរ«សំរាក»គួរត្រឡប់មកសរសេរជា«សម្រាក» ដែលមានន័យថាធ្វើឲ្យស្រាក, ឈប់ឲ្យស្រាកនឿយ, សម្រាកកម្លាំង, សម្រាកកាយ។ សម្រាកសម្រន់ ធ្វើឲ្យស្រាកស្រន់។ សម្រាកសម្រាន្ត ធ្វើឲ្យស្រាកស្រាន្ត។ សម្រាកសម្រាល ធ្វើឲ្យស្រាកស្រាល៕
© រក្សាសិទ្ធិដោយ thmeythmey.com