អត្ថបទពាណិជ្ជកម្ម
ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ Nokia លក់​បញ្ចុះតម្លៃ​គ្រប់​បណ្ដា​ហាង​ស្មា​ត​សប​ទូទាំងប្រទេស ជាមួយនឹង​កាដូ​ដ៏​ច្រើន​អស្ចារ្យ​
23, May 2020 , 11:43 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ​ឃើញ​ពី​សន្ទុះ​នៃ​ការគាំទ្រ របស់​អតិថិជន​កន្លងមកនេះ ពេលនេះ​គ្រប់​បណ្ដា​ហាង​ស្មា​ត​សប ទូទាំងប្រទេស នឹង​ផ្ដល់ជូន​ប្រ​ម៉ូ​សិន​យ៉ាង ពិសេស ដោយ​បញ្ចុះតម្លៃ​លើ​ទូរ​សព្ទ ៣ ម៉ូ​ឌែ​ល​របស់ Nokia ដែល​ប្រ​ម៉ូ​ន​សិន​នេះ​មិន​ធ្លាប់មាន​ពីមុនមក​។  
 
​ការបញ្ចុះ​តម្លៃ​នេះ​សម្រាប់​ទូរ​សព្ទ ៣ ម៉ូ​ឌែ​ល​រួមមាន Nokia 6.2 បញ្ចុះតម្លៃ​ពី ២១៩ ដុល្លា​មក​មក​ត្រឹមតែ ១៧៩ ដុល្លា​ប៉ុណ្ណោះ ចំណែក​ម៉ូ​ឌែ​ល Nokia 7.2 បញ្ចុះតម្លៃ​ពី ២៨៩ ដុល្លារ មក​ត្រឹមតែ ២៤៩ ដុល្លារ​ប៉ុណ្ណោះ ក្នុងនោះ​សម្រាប់​ម៉ូ​ដែល​ទាំងពីរ​នេះ​ក៏មាន​ការផ្ដល់ជូន​កាដូ​យ៉ាង​ពិសេស​ក្រុមហ៊ុន Smart ផងដែរ រួមមាន ស៊ីម​កាត​ស្មា​ត​តម្លៃ $54 ដែល​បាន​ភ្ជាប់​ជាមួយ​គម្រោង smart thom morng ចំនួន 12 សប្តាហ៍​ដោយ​ឥតគិតថ្លៃ​។ ចំណែក​មួយ​ម៉ូ​ដែល​ទៀត​គឺ Nokia 2.3 បញ្ចុះ​មក​ត្រឹមតែ ១១៥ ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ម៉ូ​ដែល​នេះ ក៏មាន​ការផ្ដល់ជូន​កាដូ​មិនតិច​ដែរ ដល់​ជូន​ស៊ីម​កាត​លេខ​ពិសេស​ដែលមាន​តម្លៃ $16.50 និង​គម្រោង smart ធំ​ហ្មង​12 សប្តាហ៍​ដោយ​ឥតគិតថ្លៃ ក្នុងនោះ​ក៏មាន​អាវយឺត​របស់ nokia យ៉ាង​ស្រស់ស្អាត​ផងដែរ​។​
​គួររំលឹកថា​សម្រាប់​ទូរ​សព្ទ​បី​ម៉ូ​ដែល​របស់ Nokia ក៏បាន​អនុញ្ញាត​ឱ្យធ្វើ​បច្ចុប្បន្នភាព​ទៅកាន់ Android 10 ថ្មីៗ​នេះ​ផងដែរ​។​
 
Nokia 7.2 គឺជា​ទូរ​សព្ទ ដែល​បាន​ផលិត​មក ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​លំដាប់​ថវិកា ដែល​បំពាក់​មកជា​មួយ នូវ​កាមេរ៉ា​ខាងក្រោយ ៣ គ្រាប់ ដែល​កំពុង​ពេញនិយម​នៅ​សម័យ​ស្មា​ត​ហ្វូ​ន​នេះ​។ ក្នុងនោះ​លែ​ន​មេ (Main Camera) មាន​ទំហំ 48 MP, f/1.8, (wide), 1/2", 0.8µm, PDAF អាច​ផ្ដិត​យក​រូបភាព​បាន​ស្រស់ស្អាត នៅ​កន្លែង​ងងឹត​។ ចំណែក​លែ​ន​មួយទៀត ទំហំ 8 MP, f/2.2, 13mm (Ultrawide) អាច​ថតរូប​នៅ​ទីតាំង​ចង្អៀត​បាន​យ៉ាង​ល្អ​។ នៅមាន​លែ​ន​មួយទៀត​ទំហំ 5 MP, depth sensor សម្រាប់​ថតរូប​ព្រិល​ខាងក្រោយ (Portrait mode) ដែល​គណនា​សាច់​រូបភាព បាន​យ៉ាង​ល្អប្រសើរ​។ ដោយឡែក កាមេរ៉ា​មុខ មាន​ទំហំ 20MP Zeiss optics, HDR ដែលមាន​មុខងារ​ល្អ​ច្រើន សម្រាប់​ជ្រើសរើស​ថត ទៅតាម​តម្រូវការ​របស់លោក​អ្នក​។ Nokia 7.2 ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android One ដែល​អាចធ្វើ​បច្ចុប្បន្នភាព​បាន​ផងដែរ​។​


 
Nokia 7.2 បំពាក់​មកជា​មួយ​នូវ​អេក្រង់​លាតសន្ធឹង ដោយ​ប្រើប្រាស់​លែ​ន​ដំណក់ទឹក ដែល​ធ្វើឱ្យ​អេក្រង់​លាត​ទូលាយ រហូតដល់ 6.3 អ៊ី​ញ​។ ទូរ​សព្ទ​នេះ បំពាក់​មកជា​មួយ​នូវ​បន្ទះ​ឈី​ប Snapdragon 660 Processor ទំហំ​រ៉េ​ម 6 GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128 GB​។ ស្របគ្នា​ជាមួយ​ទំហំ​ថ្ម 3500 mAh ដែល​អាច​កំដរ​លោកអ្នក បាន​រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ សម្រាប់​ម៉ូ​ឌែ​ល Nokia 7.2 មាន​ជម្រើស​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ខ្មៅ និង​ពណ៌​បៃតង​។​
 
Nokia 6.2 វិញ ក៏​មិន​ចាញ់​បងធំ​វា​ប៉ុន្មាន​ដែរ​។ Nokia 6.2 មាន​ទំហំ​អេក្រង់ 6.3 អ៊ី​ញ ប្រើ​លែ​ន​តំណក់ទឹក ដែល​អម​ជាមួយ​កា​ម៉េ​រា​ខាងមុខ 8 MP, f/2.0, 1/4", 1.12µm​។ វា​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ខាងក្រោយ ដល់​ទៅ ៣​គ្រាប់​ផងដែរ ដោយ​ការបំពេញ​មុខងារ​ផ្សេងៗ​គ្នា​។ លែ​ន​មេមាន​ទំហំ 16 MP, f/1.8, 27mm (wide), 1.0µm, PDAF​។ ចំណែក​លែ​នទី​២ មាន​ទំហំ 8 MP, f/2.2, 13mm (Utrawide) ដែល​អាច​ថតរូប​បាន​ទូលាយ​នៅ​ទី​ចង្អៀត និង​លែ​នទី​៣ មាន​មុខងារ​ធ្វើឱ្យ​រូបភាព​ព្រិល​ខាងក្រោយ​ដែរ មាន​ទំហំ 5 MP, depth sensor​។​
 
​នៅលើ​តួខ្លួន​ម៉ូ​ឌែ​ល​មួយ​នេះ បាន​បំពាក់​នៅ​បន្ទះ​ឈី​ប​នាគរាជ Snapdragon Qualcomm SDM636 Snapdragon 636 (14 nm) CPU Octa-core 1.8 GHz Kryo 260 ដែលមាន​ទំហំ​រ៉េ​ម RAM ទំហំ 4GB និង​ទំហំ​ផ្ទុក 64GB, និង​មាន​ទំហំ​ថ្ម​រហូតដល់ 3500mAh ដែល​អាច​កំដរ​លោកអ្នក រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ Nokia 6.2 ក៏មាន​ជម្រើស ២ ពណ៌​ផងដែរ ពណ៌​ខ្មៅ​រលោង និង ព្រិល​ទឹកកក​។​
 
​និង Nokia 2.3 គឺជា​ស្មា​ត​ហ្វូ​ន​ដែល​ក្រុមហ៊ុន Nokia ផលិតឡើង​សម្រាប់​បងប្អូន​ដែលមាន​ថវិកា​ស្ដួចស្ដើង ហើយ​មាន​ចង់បាន​ស្មា​ត​ហ្វូ​ន​មួយ​ប្រើប្រាស់​នឹង​គេ​។ បើទោះជា​វា​ជា​ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា​ក្ដី ប៉ុន្តែ Nokia បាន​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​ឡើង ដោយ​យកចិត្តទុកដាក់​ខ្លាំង ដែល​វា​បាន​រចនា​រូបរាង​យ៉ាង​ស្រស់ស្អាត តូច​ល្មម​ងាយស្រួល​កាន់​នៅក្នុង​ដៃ និង​ជាពិសេស Nokia 2.3 ដែលមាន​លក់​នៅ​កម្ពុជា គឺមាន​ពី​ពណ៌ គឺ​ពណ៌​ប្រផេះ និង​បៃតង​។​
 
​ស្មា​ត​ហ្វូ​ន​នេះ​មាន​ទំហំ (6.21 x 2.97 x 0.34 in) និង​ទម្ងន់​របស់​វា 183g ផ្នែក​ខាងមុខ​វា​បំពាក់​មកជា​មួយ​អេក្រង់ IPS LCD ទំហំ 6.2 inches កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ដង់ស៊ីតេ 271 ppi​។ ស្មា​ត​ហ្វូ​ន​មួយ​នេះ ក៏បាន​បំពាក់​កនូវ​មុខងារ​ជាច្រើន មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ថ្លៃៗ​ប៉ុន្មាន​ទេ ពិសេស​គឺ​ប៊ូ​តុង Google Assistant នៅ​ផ្នែក​ខាងឆ្វេង​របស់​ទូរ​សព្ទ​។ 
 
Nokia 2.3 បាន​បំពាក់​មកជា​មួយ​នូវ​កាមេរ៉ា​ពី​គ្រាប់​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13 MP កម្រិត f/2.2 និង​មួយ​គ្រាប់​ទៀត 2 MP ជា​ប្រភេទ depth sensor​។ កាមេរ៉ា​ខាងក្រោយ​ពីរ​គ្រាប់​នេះ ជា​ប្រភេទ AI Camera ដែល​អាច​ផ្តិត​យក​រូបភាព​បែប Portrait កាត់​ព្រិល​ខាងក្រោយ​បានល្អ និង​អាច​ផ្តិត​យក​រូបភាព នៅ​ទីកន្លែង​ងងឹត​បាន​យ៉ាង​ស្រស់ស្អាត​ផងដែរ​។ ចំណែកឯ​ផ្នែក​ខាងមុខ​វិញ វា​បំពាក់​មកជា​មួយ​កាមេរ៉ា​ទំហំ 5 MP មាន​កម្រិត f/2.4 ដែលមាន​សមត្ថ​ត​ភាព​ថតរូប​សែ​ល​ហ្វី បែប​ព្រិល​ខាងក្រោយ​បាន​យ៉ាង​ប្រសើរ​។ ស្មា​ត​ហ្វូ​ន​នេះ មាន​ទំហំ​ថ្ម 4000 mAh អាច​កំដរ​លោកអ្នក​ដល់​ទៅ ២​ថ្ងៃ​ឯណោះ​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com