COVID-19
អន្តរជាតិ
អង្គការ​សុខភាព​ពិភពលោក​ថា​ខ្លួន​ខ្វះ​ថវិកា​៩០០​លាន​ដុល្លារ​ទៀត​ដើម្បី​ប្រយុទ្ធ​នឹង​កូ​វីដ​១៩
23, May 2020 , 1:29 pm        
រូបភាព
អគ្គលេខាធិការ​​​ WHO លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី១៤៧​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ដែល​ធ្វើ​ឡើង​ដោយ​តាមរយៈ​វីដេអូ កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
អគ្គលេខាធិការ​​​ WHO លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី១៤៧​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ដែល​ធ្វើ​ឡើង​ដោយ​តាមរយៈ​វីដេអូ កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
ដោយ: VOA
អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក WHO កាលពី​ថ្ងៃ​សុក្រ​បាន​ថ្លែងប្រាប់​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​អន្តរជាតិ​នេះ​ថា WHO នៅ​ខ្វះ​ថវិកា​ចំនួន​៩០០​លាន​ដុល្លារ​ដើម្បី​អាចឆ្លើយតប​នឹង​វិបត្តិ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​បាន​។​

 
​អគ្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅពេល​លោក​សរុប​ការងារ​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​ដំបូង​ឲ្យ​ក្រុមប្រឹក្សាភិបាល​របស់ WHO ដែល​ទើបបាន​ជ្រើស​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា​ធ្វើជា​ប្រធាន​។​
 
​លោក Tedros បញ្ជាក់ថា​មកទល់នឹង​ពេលនេះ អង្គការ​សុខភាព​ពិភពលោក​បាន​ផលិត​បណ្តុំ​ឯកសារ​ណែនាំ​និង​ឯកសារ​បច្ចេកទេស​នានា​អំពី​ជំងឺ​កូ​វីដ​១៩​សរុប​ជិត​១០០​ឯកសារ​។ លោក​ថា WHO ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជាង​៥០​ដង និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Facebook Google និង Instagram ដើម្បី​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ​ទាក់ទង​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​។​
 
​លោ​កថា​ចាប់តាំងពី​ខែកុម្ភៈ​មក WHO បានធ្វើការ​ជាមួយ​អ្នកស្រាវជ្រាវ​៤០០​នាក់​ជុំវិញ​ពិភពលោក​ដើម្បី​ពិនិត្យមើល​ការព្យាបាល​សាកល្បង​ចំនួន​៧០០​កម្មវិធី​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com