ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ស៊ា​ង ថៃ​៖​ចុះបញ្ជី​ពាណិជ្ជកម្ម​ ប្រៀបបាន​នឹង​ចុះ​សំបុត្រកំណើត​
25, May 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ​ធម្មតា​ក្រុមហ៊ុន​មួយ ​មុន​នឹង​ចាប់ផ្ដើម​បើក​ដំណើរ​ការរកស៊ី ​ចាំបាច់​ណាស់​ត្រូវ​ទៅ​ចុះបញ្ជី ដើម្បី​បញ្ជាក់ថា​ក្រុមហ៊ុន​នោះ​ ស្របច្បាប់​រកស៊ី​ត្រឹមត្រូវ​។​ ទន្ទឹមនឹង​នេះដែរ ក៏មាន​ក្រុមហ៊ុន​មួយចំនួន ដែល​បានផ្ដល់​ជា​សេវាកម្ម​ចរាចរ​ផលិតផល​ ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ឡើយ ហើយ​វា​ក៏​ជា​កត្ដា​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ជនខិលខូច​ ឆ្លៀតឱកាស​ជួញដូរ​ផលិតផល​ខុសច្បាប់ ​គ្មាន​គុណភាព​ផងដែរ​។​

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​លោក អ្នកនាង​តាមដាន​កិច្ច​សម្ភាស​រវាង​ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ ម​និង​អ្នកនាង ស៊ែម ម៉ូ​នី​តា នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖តើ​ក្រុមហ៊ុន​មួយ ​អាច​ចរាចរ​លក់​ផលិតផល ​ឬ​សេវាកម្ម​នៅលើ​ទីផ្សារ​បាន តើ​ត្រូវមាន​អាជ្ញាប័ណ្ណ​អ្វីខ្លះ​ទៅ​?

​លោក ស៊ា​ង ថៃ​៖​ក្រុមហ៊ុន​មួយ​ដែល​ស្របច្បាប់ ដំបូងបង្អស់​ត្រូវ​ចុះបញ្ជី​ពាណិជ្ជកម្ម​ជាមុនសិន ប្រសិន​ផលិតផល​គាត់​មាន​Brand ដែលជា​របស់​ខ្លួនឯង ​ត្រូវ​ចុះ​កម្ម​សិទ្ធិ​បញ្ញា​នៅ​ក្រសួងពាណិជ្ជកម្ម​មួយទៀត។ បន្ទាប់មក​ គាត់​ត្រូវ​យកទៅ​ចុះ​នៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទៀត​។​ ឧទាហរណ៍​៖​បើ​គាត់​ចង់​រកស៊ី​ខាង​ធនាគារ គាត់​ត្រូវ​ទៅសុំ​អាជ្ញាប័ណ្ណ​ពី​ធនាគា​ជាតិ​។ បើ​គាត់​បើក​កន្លែង​កម្សាន្ត​ ត្រូវ​ទៅសុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួងទេសចរណ៍​។ បើជា​ផលិតផល​​​គ្រឿងសំអាង​ ឬ​ថ្នាំពេទ្យ​ ត្រូវ​ទៅសុំ​នៅ​ក្រសួងសុខាភិបាល​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ដូច្នេះ​បើក្រុមហ៊ុន​​លក់​ផលិតផល​ ឬ​សេវា ​​ចុះ​តែ​បញ្ជី​ពាណិជ្ជ​ មានន័យថា ​មិនទាន់​អាច​ដំណើ​បាន ​ដោយ​ស្របច្បាប់​ទេ​មែន​ទេ​?
 
​លោក ស៊ា​ង ថៃ​៖​ ​ពិតជា​ខុសច្បាប់​ ហើយ​យើង​មិនអាច​ធានា​គុណភាព​បានឡើយ​។ មួយវិញទៀត​ ក្រសួងពាណិជ្ជកម្ម​ មាន​តួនាទី​ត្រឹម​ចុះបញ្ជី​តែប៉ុណ្ណោះ ​ប្រៀបបាន​ទៅ​នឹង​កូន​ដែល​កើតមក ​ត្រូវ​ទៅ​ចុះ​សំបុត្រកំណើត​អ៊ីចឹង​ដែរ​។ ​ហើយ​ធំ​ឡើង ​គាត់​ចង់ទៅ​ធ្វើការ​អ្វី? ​នៅ​កន្លែង​ណា? ​ត្រូវ​ទៅធ្វើ​ខិ​លិ​ត​បញ្ជា​ក់នៅ​កន្លែង​នោះ​បន្ថែម​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖ ​តើ​ការចុះបញ្ជី​ពាណិជ្ជ​កម្មនេះ ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​?
 
​លោក ស៊ា​ង ថៃ​៖​ វា​ជា​កាតព្វកិច្ច​!​ បើ​ការរកស៊ី​នោះ​ជា​ទ្រង់ទ្រាយ​ធំ ​ជា​ទម្រង់​ក្រុមហ៊ុន​នោះ ​ត្រូវតែទៅ​ចុះបញ្ជី​តាមផ្លូវ​ច្បាប់​។​ លុះត្រាតែ​ចុះបញ្ជី​ក្រុមហ៊ុន​នោះ ​អាច​ទៅសុំ​អាជ្ញាប័ណ្ណ​ប្រក​បរប​រផ្សេងៗ​បាន​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​តើ​ការចុះបញ្ជី​នេះ​ ចុះ​តែម្ដង​លក់​គ្រប់មុខ​បាន​មែន​ទេ​?
 
​លោក ស៊ា​ង ថៃ​៖​ មិនមែន​នោះទេ​!​ការចុះបញ្ជី​ គឺ​ចុះ​តែម្ដង​មែនហើយ ​ប៉ុន្ដែ​ការដែល​គាត់​ចង់​លក់​ ឬ​បម្រើសេវា​កម្ម​អ្វី ​គឺ​ត្រូវ​ទៅសុំ​អាជ្ញាប័ណ្ណ​ខាង​នោះ​បន្ថែមទៀត​។​ ឧទាហរណ៍​៖​ក្រុមហ៊ុន​មួយ​ គាត់​មាន​អាជីវកម្ម​ប្រាំ​ដូចជា គ្រឿងសំអាង​ផង ធនាគា​ផង សំណង់​ផង​​ គឺ​គាត់​ត្រូវតែទៅ​អាជ្ញាប័ណ្ណ​ផ្នែក​ផ្សេងៗ​ទៀត​ តាម​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​
 
​អ្នកនាង ស៊ែម ម៉ូ​នី​តា​៖​ តើ​ការចុះបញ្ជី​ពាណិជ្ជកម្ម​ម្ដងៗ​ ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា​? ​រីឯ​ការចំណាយ​ទៅលើ​សេវា​យ៉ាងណាដែរ​?
 
​លោក ស៊ា​ង ថៃ​៖​ ការចុះបញ្ជី​គឺ​មិន​ប្រើពេល​យូរ​ទេ​ ព្រោះ​គេ​ចុះ​តាម​អន​ឡាញ​។ ​ប្រសិនបើ​យើង​ចុះ​បាន​ត្រឹមត្រូវ មាន​ឯកសារ​គ្រប់គ្រាន់​នោះ​មិនយូរ​នោះទេ​។​ តែ​ក៏មាន​អ្នកខ្លះ​យូរ​ដល់​ទៅ​កន្លះ​ខែ​មួយខែ​ ក៏​ព្រោះ​បំពេញ​មិន​ត្រឹមត្រូវ​វា​លោត​សញ្ញា​ក្រហម ​ក្នុង​អ៊ីម៉ែល ​មិនបាន​មើល​ជាដើម​។ ​រីឯ​ការចំណាយ​សេវា​ អាស្រ័យទៅលើ​ប្រភេទ​ក្រុមហ៊ុន​។ ​ហើយ​ចំណូល​សម្រាប់​សេវា ​និង​ពន្ ធ​គឺ​បង់​ចូល​រដ្ឋ​ មិនមែន​ចូល​ក្រសួងពាណិជ្ជកម្ម​ឡើយ​។​ បើ​ក្រុមហ៊ុន​បិទ​ ក៏ត្រូវ​ទៅ​លុប​អាជ្ញាប័ណ្ណ​នៅ​ក្រសួងពាណិជ្ជកម្ម​ដែរ ដើម្បី​បញ្ឈប់​ការបង់ពន្ធ​។ ​មួយទៀត​ប្រសិនបើ​ចង់ដឹងថា ​ក្រុ​មហ៊ុន​មួយ​ស្របច្បាប់ ​ឬ​អត់​ អាច​ស្វែងរក​ក្នុង​វេ​ប​សាយ​បាន​ ឱ្យតែ​ដាក់ឈ្មោះ​ត្រឹមត្រូវ​៕



 

© រក្សាសិទ្ធិដោយ thmeythmey.com