ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! បន្លែ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​?
25, May 2020 , 8:59 pm        
រូបភាព
​ការរក្សាបាន​នូវ​បរិមាណ​ជាតិ​ដែក​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ពិតជា​សំខាន់​ណាស់​ក៏​ព្រោះ​ជាតិ​រ៉ែ​នេះ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​សមត្ថភាព​របស់​ឈាម​ក្នុងការ​ដឹកជញ្ជូន​ម៉ូលេគុល​អុកស៊ីសែន​ទៅកាន់​គ្រប់​សរីរាង្គ រួមទាំង​ខួរក្បាល​។ ជាតិ​ដែក​ក៏​ចាំបាច់​សម្រាប់​ការផលិត​ថាមពល​រាងកាយ​ផងដែរ​។ កង្វះ​ជាតិ​ដែក​អាច​នាំអោយ​កើតមាន​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម និង​បញ្ហា​អស់កម្លាំង​ជាប្រចាំ​។ ប៉ុន្តែ​ក្រៅពី​ថ្នាំ​គ្រាប់​ជាតិ​ដែក​និង​សាច់​ក្រហម​ហើយ​នោះ​ថា​តើ​ប្រភព​ធម្មជាតិ​នៃ​ជាតិ​ដែ​កមានអ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ៖

 
១. ផ្សិត​
 
​ធ្លាប់​ដឹង​ទេ​ថា​ផ្សិត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ក្នុង​ដំណើរការ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម​? ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​វា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
២. ដំឡូងបារាំង​
 
​ដំឡូងបារាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ពិសេស​ក្នុង​សំបក​របស់​វា​។ ត្រឹម​មួយ​មើម​ធំ​នៃ​ដំឡូងបារាំង​មិនទាន់​ចិត​សំបក​មាន​ផ្ទុក​ជាតិ​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ដែក​ដល់​ទៅ ៣.២ មី​លី​ក្រាម​។ ដំឡូងបារាំង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ វីតាមីន C វីតាមីន B6 និង​ប៉ូ​តា​ស្យូ​ម​។​
 
៣. បន្លែ​បៃតង​
 
​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត folic ជាតិ​ស​សៃ និង​វីតាមីន C រួមទាំង​វីតាមីន​ច្រើន​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​សុខភាព​ផងដែរ​។​
 
៤. ផ្កា​ខាត់ណា​ខៀវ​
 
​ត្រឹម ១៥៦ ក្រាម​នៃ​ផ្កា​ខាត់ណា​ខៀវ​ឆ្អិន​មាន​ផ្ទុក​ជាតិ​ដែក ១ មី​លី​ក្រាម​។ បន្លែ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​និង​សមាសធាតុ​ប្រឆាំង​ជំងឺមហារីក​ផងដែរ​។​
 
៥. ឆៃថាវ​ក្រហម​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ចាំបាច់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ បន្លែ​មើម​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម tannins សារធាតុ anthocyanins សារធាតុ quercetin ជាតិ​ស​សៃ និង​សារធាតុចិញ្ចឹម​ផ្សេងទៀត​ដែល​សុទ្ធតែ​ប្រសើរ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com