ពីនេះ ពីនោះ
សុខភាព
គួរអាន! បន្លែអ្វីខ្លះមានផ្ទុកសម្បូរទៅដោយជាតិទឹកល្អចំពោះសុខភាព?
× រាងកាយត្រូវការជាតិទឹកគ្រប់គ្រាន់ជាប្រចាំដើម្បីរក្សាបាននូវសុខភាពល្អប្រសើរនិងដំណើរការមុខងារត្រឹមត្រូវ។ ការទទួលទានបន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិទឹកមិនត្រឹមតែជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏កម្ចាត់ចោលនូវជាតិពុលនិងសម្រួលចលនាពោះវៀនផងដែរ។ ហើយការទំពារបន្លែដែលមានផ្ទុកជាតិទឹកខ្ពស់កាន់តែប្រសើរចំពោះអ្នកចង់ស្រកទម្ងន់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបន្លែមួយចំនួនដែលជាប្រភពដ៏ល្អបំផុតនៃជាតិទឹក ៖
១. ត្រសក់
មានផ្ទុកជាតិទឹកដល់ទៅ ៩៥ ភាគរយឯណោះ! ការទទួលទានត្រសក់នឹងជួយរក្សាជាតិទឹកក្នុងរាងកាយ ព្រមទាំងធ្វើឱ្យឆាប់ឆ្អែត ហើយឆ្អែតបានយូរទៀត។ ត្រសក់ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃនិងវីតាមីន C ផងដែរ។
២. ឆៃថាវ
ក្រៅពីជាតិទឹកខ្ពស់ដល់ទៅ ៩៥ ភាគរយ ឆៃថាវក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលចាំបាច់ចំពោះសុខភាពស្បែកនិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ បន្លែមើមនេះមានផ្ទុកកាឡូរីទាប ហើយគ្មានផ្ទុកជាតិខ្លាញ់និងកូឡេស្តេរ៉ួលឡើយ។
៣. ប៉េងប៉ោះ
មានផ្ទុកជាតិទឹកដល់ទៅ ៩៤ ភាគរយ ព្រមទាំងសារធាតុ lycopene វីតាមីន C សារធាតុ carotenoids ដែលសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពល្អប្រសើរ។
៤. ម្ទេសប្លោក
មានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ។ ការទទួលទានម្ទេសផ្លោកក៏ល្អសម្រាប់សម្រួលការរំលាយអាហារនិងបង្កើនការដុតរំលាយអាហារក្នុងរាងកាយដោយវាមានផ្ទុកសមាសធាតុម្យ៉ាងហៅថា capsicum។
៥. ប្រូខូលី ឬផ្កាខាត់ណាខៀវ
មានផ្ទុកជាតិទឹកច្រើនដល់ទៅ ៩១ ភាគរយ។ ការទទួលទានបន្លែនេះក៏ផ្ដល់ឱ្យរាងកាយនូវសារធាតុ sulfuric ដែលជួយបន្សាបជាតិពុលផ្សេងៗផងដែរ។ កាន់តែពិសេសនោះ គឺបន្លែប្រភេទ cruciferous ដូចផ្កាខាត់ណាខៀវអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com