អត្ថបទពាណិជ្ជកម្ម
E-School Cambodia និងសាស្ត្រាចារ្យ លន់ បូរី បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រីកសមត្ថភាពម្ចាស់ក្រុមហ៊ុន និងបុគ្គលិកទីផ្សារ
× ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០៖ E-School Cambodia និងលោកសាស្ត្រាចារ្យ លន់ បូរី បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងបំណងបង្កើនសមត្ថភាព ដល់ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ តាមក្រុមហ៊ុននានា និងប្រតិបត្តិករទីផ្សារទាំងអស់។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងឯសណ្ឋាគារ ហ៊ីម៉ាវ៉ារី។
លោក Jesse Me Caul តំណាងឲ្យ E-School Cambodia បានមានប្រសាសន៍ថា៖ «លោកសាស្ត្រាចារ្យ លន់ បូរី និងបង្រៀនទៅលើវិស័យសំខាន់ចំនួន៣ គឺវិស័យធនាគារ អចលនទ្រព្យ និងការលក់រាយ ដែលមាននៅក្នុងកម្មសិក្សាររបស់ E-School Cambodia»។
សាស្ត្រាចារ្យ លន់ បូរី បានមានប្រសាសន៍ក្នុងកម្មវិធីថា៖«ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ និងអ្នកបម្រើការនៅក្នុងផ្នែកទីផ្សារទាំងអស់ ត្រូវតែមានសមត្ថភាពខ្ពស់ កាន់តែខ្លាំងក្លា បន្ថែមទៀតក្នុងវិប្រតិការ ការប្រកួតប្រជែងដ៏ស្រួចស្រាល់ នៅក្នុងអាជីវកម្មនៅកម្ពុជា ដើម្បីអាចដណ្តើមចំណែកទីផ្សារ ជូនក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាការប្រកួតប្រជែងឈ្នះ និងក្រុមហ៊ុនជាដៃគូ»។
លោកបន្ថែមថា៖ «ផ្នែកទីផ្សារគឺជាគន្លឹះសំខាន់បំផុតមួយ ដែលជាការរកចំណូលឲ្យក្រុមហ៊ុន នេះមូលហេតុ ដែលម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងយុទ្ធទីផ្សារទាំងអស់ មិនអាចមើលរំលងបានឡើយ ដោយហេតុថា ការប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជាកាន់តែចង្អៀត កាន់តែស្មុគស្មាញ ហើយសម្ពាធពីក្រុមហ៊ុនយីហោធំល្បីៗ មកពីក្រៅប្រទេសថែមទៀត ដែលជាចំណុចតម្រូវឱ្យម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវតែពិចារណាឱ្យបានច្បាស់លាស់។ មួយវិញទៀតការបង្រៀនតាមអនឡាញនេះ ជាការបើកចំហទ្វារយ៉ាងធំមួយ ដល់ប្រជាពលរដ្ឋកម្ពុជា និងម្ចាស់ជំនួញទាំងអស់ ដែលអាចក្រេបជញ្ជក់ចំណេះដឹង និងស្វែងយល់គន្លឹះសំខាន់ៗ និងបទពិសោធន៍ថ្មីៗ គ្រប់ពេលវេលា គ្រប់ទីកន្លែងបាន»។
ចុះឈ្មោះឥឡូវនេះ នឹងទទួលបានការបញ្ចុះតំលៃ 50% សម្រាប់100នាក់ដំបូងតែប៉ុណ្ណោះ សូមប្រញ៉ាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់!
-ទីប្រឹក្សាលក់តំលៃ49$
-អ្នកគ្រប់គ្រងផ្នែកលក់តំលៃ99$
-នាយកផ្នែកលក់តំលៃ149$
បញ្ជាក់: សម្រាប់តំលៃសិក្សាខាងលើនេះ គឺលោកអ្នកអាចសិក្សាបានរយៈពេល1ឆ្នាំ
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com