តើ​ពាក្យ​«​អញ្ញ​ម​ញ្ញ​» មានន័យ​ដូចម្តេច​?
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ​«​អញ្ញ​ម​ញ្ញ​» មានន័យ​ដូចម្តេច​?
26, May 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​អញ្ញ​ម​ញ្ញ​»​មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​ទេ​។ វចនានុក្រម​បារាំង​-​ខ្មែរ ភាគ​ទី​២ តិ​ប យក់​,​ថាវ គន្ធ និង​បណ្ណាគារ ប៊ុត នាង ដែល​បោះពុម្ពផ្សាយ​លើក​ទី​១ ឆ្នាំ​១៩៦៤ ទំព័រ​៤៤០ បានបញ្ជាក់​ពាក្យ​នេះ​ដែល​មានន័យថា ទៅវិញទៅមក​,​ភាព​មាន​ទៅវិញទៅមក​។

 
 
 វចនានុក្រម​បារាំង​-​ខ្មែរ បានបញ្ជាក់​ពាក្យ «​អញ្ញ​ម​ញ្ញ​»​បើ​អាន​តាមបែប​បាលី គឺ​ត្រូវ​អាន​ថា​(​អា​ញ់​-​ញ​:-​ម៉ាញ់​-​ញ​:) ហើយ​បើ​អាន​តាមបែប​ខ្មែរ គឺ​ត្រូវ​អាន​ថា​(​អា​ញ់​-​ញ​:-​ម៉ាញ់​)​។ 
 
​ពាក្យ​«​អញ្ញ​ម​ញ្ញ​»​សរសេរ​ជា​ភាសា​បារាំង​(mutuel)​។ ក្រៅពី​មាន​ពាក្យ «​អញ្ញ​ម​ញ្ញ​» វចនានុក្រម​បារាំង​-​ខ្មែរ​ក៏បាន​លើកឡើង​នូវ​ពាក្យ​«​អញ្ញមញ្ញភាព​» ដែល​មានន័យថា ភាព​មាន​ទៅ​មានមក​។ សមាគម​អញ្ញមញ្ញសង្គ្រោះ​ដែល​មានន័យថា សមាគម​សង្គ្រោះ​គ្នា​ទៅវិញទៅមក​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com