ជាតិ
ពីនេះ ពីនោះ
តើពាក្យ«អញ្ញមញ្ញ» មានន័យដូចម្តេច?
× ពាក្យ«អញ្ញមញ្ញ»មិនមាននៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាតទេ។ វចនានុក្រមបារាំង-ខ្មែរ ភាគទី២ តិប យក់,ថាវ គន្ធ និងបណ្ណាគារ ប៊ុត នាង ដែលបោះពុម្ពផ្សាយលើកទី១ ឆ្នាំ១៩៦៤ ទំព័រ៤៤០ បានបញ្ជាក់ពាក្យនេះដែលមានន័យថា ទៅវិញទៅមក,ភាពមានទៅវិញទៅមក។
វចនានុក្រមបារាំង-ខ្មែរ បានបញ្ជាក់ពាក្យ «អញ្ញមញ្ញ»បើអានតាមបែបបាលី គឺត្រូវអានថា(អាញ់-ញ:-ម៉ាញ់-ញ:) ហើយបើអានតាមបែបខ្មែរ គឺត្រូវអានថា(អាញ់-ញ:-ម៉ាញ់)។
ពាក្យ«អញ្ញមញ្ញ»សរសេរជាភាសាបារាំង(mutuel)។ ក្រៅពីមានពាក្យ «អញ្ញមញ្ញ» វចនានុក្រមបារាំង-ខ្មែរក៏បានលើកឡើងនូវពាក្យ«អញ្ញមញ្ញភាព» ដែលមានន័យថា ភាពមានទៅមានមក។ សមាគមអញ្ញមញ្ញសង្គ្រោះដែលមានន័យថា សមាគមសង្គ្រោះគ្នាទៅវិញទៅមក៕
© រក្សាសិទ្ធិដោយ thmeythmey.com