ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ប៊ីចេង​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​បារម្ភ​ទាំងនេះ​
19, Dec 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​ប៊ីចេង ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ទេ​ថា​គ្រឿងផ្សំ​បន្ថែម​រសជាតិ​មួយ​នេះ​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​បារម្ភ​ចំពោះ​សុខភាព​។​ថា​តើ​ការ​ទទួលទាន​ប៊ីចេង​មិនល្អ​យ៉ាងណា​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ប៊ីចេង​ចំពោះ​សុខភាព ៖

 
១. ឈឺក្បាល​ប្រកាំង​
 
​ប៊ីចេង គឺជា​សារធាតុ​បន្ថែម​ដែល​ត្រូវបាន​ប្រើ​ដើម្បី​បង្កើន​រសជាតិ​អាហារ​។ ទោះជា​យ៉ាងណា​គ្រឿងផ្សំ​បន្ថែម​រសជាតិ​នេះ​អាច​បង្ក​អាកា​រៈ​ឈឺក្បាល​ប្រកាំង​គួរឱ្យកត់សម្គាល់​។ យោងតាម​អ្នកជំនាញ​ជាច្រើន​បានអោយដឹងថា ប្រហែល​ពី ១០ ទៅ ១៥ ភាគរយ​នៃ​អ្នក​ដែល​ឈឺក្បាល​ប្រកាំង​នឹងមាន​ស្ថានភាព ឬ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយពី​ទទួលទាន​អ្វី​ដែលមាន​ផ្ទុក​សារធាតុ MSG ឬ​ប៊ីចេង​។ នោះ​ក៏​ព្រោះតែ​សារធាតុ​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ដំណើរការ​មុខងារ​នៃ​ខួរក្បាល​និង​ស​សៃ​ប្រសាទ​។​
 
២. អត្រា​នៃ​ចង្វាក់បេះដូង​កើនឡើង​
 
​អ្នក​ដែលមាន​ប្រតិកម្ម​ជាមួយ​ប៊ីចេង​អាច​នឹង​ជួបប្រទះ​អាកា​រៈ​ញ័រ​ទ្រូង ឬ​ចង្វាក់បេះដូង​លោត​ញាប់​ភ្លាមៗ​ក្រោយ​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ​នេះ​។ ក្រៅពី​បង្ក​អាកា​រៈ​ញ័រ​ទ្រូង ការ​ទទួលទាន​ប៊ីចេង​ច្រើន​ក៏បង្ក​បញ្ហា​បែកញើស​ហួសប្រមាណ ស្ពឹក​តឹង​ផ្ទៃមុខ ក្ដៅ​ភាយៗ ចង្អោរ​ចង់​ក្អួត និង​អស់កម្លាំង​ផងដែរ​។​
 
៣. ឈឺសន្លាក់​
 
​ការ​ទទួលទាន​ប៊ីចេង​មិន​ត្រឹមតែ​ធ្វើឱ្យ​ឈឺសន្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេលខ្លះ​ថែមទាំង​រឹង​សន្លាក់​ទៀតផង​។​
 
៤. ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែម្ដង​
 
​ការ​ទទួលទាន​ប៊ីចេង​ក៏​អាច​នាំមក​នូវ​អា​ការៈមិន​ស្រួល​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​មួយចំនួនទៀត​រួមមាន​ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែម្ដង ហើមពោះ រាគ ឈឺ​រមួល​ក្នុង​ពោះ និង​ទល់លាមក​។​
 
៥. ភាព​ខ្លី​នៃ​ដង្ហើម​
 
​អាកា​រៈ​នៃ​ជំងឺហឺត​និង​បញ្ហា​ពិបាក​ដកដង្ហើម​ក៏​អាច​រើ​ឡើង​ដោយសារតែ​ការ​ទទួលទាន​ប៊ីចេង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com