ពីនេះ ពីនោះ
សុខភាព
អស់​បារម្ភ​! បើ​ចង់​ឆាប់​បាត់​រាគ កុំ​ភ្លេច​ភេសជ្ជៈ​ទាំងនេះ​
18, Dec 2020 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​រាគ​មែន​ទេ​? ​មិន​ពិបាក​ព្យាបាល​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ភេសជ្ជៈ​មួយចំនួន​ដែលមាន​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​រាគ​ឆាប់រហ័ស ៖

 
១. តែ​ខ្ញី​
 
​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភេសជ្ជៈ​នេះ​ក៏​ល្អ​សម្រាប់​បំបាត់​អាកា​រៈ​រាគ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ ការទទួល​ទាន​តែ​ខ្ញី ១ ពែង​អាច​បន្ថយ​អា​ការៈឈឺ​ចុក​រមួល​ក្នុង​ពោះ​ដែលជា​ធម្មតា​កើត​អម​មកជា​មួយ​ការ​រាគ​។​
 
២. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​បរិមាណ​នៃ​អាស៊ីត​ស្រាល​នៃ​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាចជួយ​កម្ចាត់​បាក់តេរី​ដែល​បង្កបញ្ហា​រាគ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក ១ កែវ រួច​ទទួលទាន​ឱ្យបាន​ពី ១ ទៅ ២ ដង​ក្នុង​មួយថ្ងៃ​រហូតដល់​ជាសះស្បើយ​
 
៣. ទឹក​
 
​ការទទួល​ទាន​ទឹក គឺ​ចាំបាច់​ណាស់​ពិសេស​នៅពេល​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​រាគ​ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ឡើងវិញ​។​
 
៤. តែ​ជី​អង្កាម​
 
​ភេសជ្ជៈ​នេះ​មាន​ប្រសិទ្ធភាព​សម្រួល​សាច់ដុំ​បំពង់​អាហារ​។ នេះហើយ​ជា​មូលហេតុ​ដែល​វា​អាច​បំបាត់​អាកា​រៈ​រាគ​និង​ឈឺ​រមួល​ក្នុង​ពោះ​ឆាប់រហ័ស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com