បទសម្ភាសន៍
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋ​អាមេរិក​ម្នាក់​រៀបរាប់​ពី​ស្ថានភាព​កូ​វីដ​១៩ នៅ​អាមេរិក​
26, May 2020 , 8:19 pm        
រូបភាព
លោក ជេហ្វរី ដាយើ ខណៈពេល​រត់​ហាត់​ប្រាណ​ពេល​ព្រឹក​នៅ​តាម​ផ្លូវ​សាធារណៈ(រូប​ផ្ដល់​ឱ្យ​ដោយ​លោក ជេហ្វរី ដាយើ)
លោក ជេហ្វរី ដាយើ ខណៈពេល​រត់​ហាត់​ប្រាណ​ពេល​ព្រឹក​នៅ​តាម​ផ្លូវ​សាធារណៈ(រូប​ផ្ដល់​ឱ្យ​ដោយ​លោក ជេហ្វរី ដាយើ)
​ភ្នំពេញ​៖ លោក ជេ​ហ្វ​រី ដា​យើ (Jeffrey Dyer) ជា​ពលរដ្ឋ​អាមេរិក​ម្នាក់​រស់នៅក្នុង​រដ្ឋ Massachusetts ជិត​ទីក្រុង Boston បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​កថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង នៅពេល​រដ្ឋអំណាច​ក្នុង​តំបន់​ដែល​លោក​រស់នៅ បានអនុញ្ញាត​ឱ្យ​ប្រជាជន​ចេញ​ក្រៅ​ផ្ទះ ខណៈពេល​កូ​វីដ​១៩​កំពុង​រីក​រាលដាល​ខ្លាំង​ឡើង​។​


​គិត​ត្រឹម​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ដែល​ត្រូវ​នឹង​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២០ ថ្ងៃ​នៅ​កម្ពុជា ក្នុងប្រទេស​អាមេរិក​ទាំ​ង​មូល មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ប្រមាណ​១,៧០០,០០០​នាក់ ក្នុងនោះ​អ្នកស្លាប់​មាន​ជិត​១០០,០០០​នាក់​។ 
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន ជាមួយ​លោក ជេ​ហ្វ​រី ដា​យើ ដែលជា​ជនជាតិ​អាមេរិក ដូចតទៅ​៖



 
​កំណើន​នៃ​ការឆ្លង​កូ​វីដ​១៩ កំពុងតែ​ប្រជែង​ជាមួយ​សេដ្ឋកិច្ច​អាមេរិក ដែល​បង្ខំ​ឱ្យ​រដ្ឋាភិបាល​អាមេរិក ត្រូវ​លើក​បម្រាម​ខ្លះ ដោយ​អនុញ្ញាតឱ្យ​ប្រជាជន​អាច​ចេញទៅ​ធ្វើការ​នៅក្រៅ​ផ្ទះ​។ លោក ជេ​ហ្វ​រី ដា​យើ ដែល​កំពុង​រស់នៅក្នុង​រដ្ឋ Massachusetts បាន​សង្កេតឃើញថា ស្របពេល​មាន​ការលើក​បម្រាម ប្រជាជន​អាមេរិក​ខ្លះ មិនបាន​ការពារ​ខ្លួន​ឱ្យ​ខ្ជាប់ខ្ជួន​ឡើយ នៅពេល​ចេញទៅ​ទីសាធារណៈ​។ ការណ៍​នេះ​ធ្វើឱ្យ​លោក ជេ​ហ្វ​រី ព្រួយបារម្ភ​ខ្លាច​ថា​អាមេរិក ត្រូវ​រងគ្រោះ​ដោយ​កូ​វីដ​១៩ កាន់តែ​យូ​រត​ទៅមុខទៀត​។​
 
 

Tag:
 ជេ​ហ្វី ដា​យើ​
  កូ​វីដ​១៩
  អាមេរិក​
 
© រក្សាសិទ្ធិដោយ thmeythmey.com