ជាតិ
សុខភាព
៥​ខែ​ដំបូង​ឆ្នាំនេះ កុមារ និង​ស្ត្រី​ជាង ៤២ ម៉ឺន​នាក់​បាន​ទៅពិនិត្យ និង​ព្យាបាល​នៅ​គន្ធបុប្ផា
27, May 2020 , 7:59 am        
រូបភាព
ម្តាយ និងកុមារ​ កំពុងអង្គុយចាំព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
ម្តាយ និងកុមារ​ កំពុងអង្គុយចាំព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
​ភ្នំពេញ​៖ រយៈពេល​៥ ខែ ឆ្នាំ​២០២០​នេះ កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​៤២ ម៉ឺន​នាក់ បាន​ទៅពិនិត្យ​ព្យាបាល​ជំងឺ និង​សម្រាក​កូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​


​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បង្ហាញថា កុមារ​ឈឺ​ចំនួន ២៨៨,២៩៥​នាក់ ត្រូវបាន​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ ដោយឡែក កុមារ​មាន​ជំងឺ​ធ្ងន់ៗ​ចំនួន ៥៩,១៦៦​នាក់ និង​កុមារ​ចំនួន ៩៨៧​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវ​ដាក់ឱ្យ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ បើតាម​លិខិត​ដដែល កុមារ​ចំនួន ៩,៥១០ ត្រូវ​បានទទួល​ការវះកាត់ និង​កុមារ​ចំនួន ៤២១​នាក់ ត្រូវបាន​វះកាត់​បេះដូង​។​
 
​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៥៥,៥៤៣ នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​សម្រាលកូន​មាន​ចំនួន ៩,៣៥៤​នាក់​។ សូមជម្រាបថា រាល់​ការព្យាបាល​ទាំងអស់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​ភ្នំពេញ និង​សៀមរាប គឺ​ឥតគិតថ្លៃ​៕

 

Tag:
 គន្ធបុប្ផា​
  កុមារ​
 ​ព្យាបាល​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com