ជាតិ
រដ្ឋាភិបាល បន្ត​អនុគ្រោះ​ពន្ធ​ដល់​វិស័យ​ទេសចរណ៍ និង​អាកាសចរណ៍​២​ខែ​ទៀត​
26, May 2020 , 9:19 pm        
រូបភាព
«សណ្ឋាគារអប្សរាអង្គរក្នុងខេត្តសៀមរាបដែលបានប្រកាសបិទទ្វារនាដើមឆ្នាំ២០២០»
«សណ្ឋាគារអប្សរាអង្គរក្នុងខេត្តសៀមរាបដែលបានប្រកាសបិទទ្វារនាដើមឆ្នាំ២០២០»
​ភ្នំពេញ​៖ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​វិស័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋាភិបាល​បានសម្រេច​បន្ត​អនុគ្រោះ​ពន្ធ​២​ខែ​បន្តទៀត លើ​វិស័យ​ទេសចរណ៍​និង​អាកាសចរណ៍ ចាប់ពី​ខែមិថុនា ដល់ក​ក្កដា ឆ្នាំ​២០២០​។


​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ថ្ងៃទី​២៦​ឧសភា​នេះ​បញ្ជាក់ថា វិស័យ​ទេសចរណ៍​នឹងត្រូវ​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ដែលមាន​ចុះបញ្ជី​។ ការលើកលែង​នេះ ចំពោះតែ​អាជីវក​ម្មណា ដែល​ស្ថិតនៅក្នុង​ភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត ក្រុង​បាវិត​និង​ប៉ោយប៉ែត​ប៉ុណ្ណោះ​។ 
 
​នៅ​ឆ្នាំ​២០២១ រដ្ឋាភិបាល​សម្រេច​លើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​នៅក្នុង​វិស័យ​ទេសចរណ៍​។ ចំណែក​វិស័យ​អាកាសចរណ៍ រដ្ឋាភិបាល​សម្រេច​លើ​ការបង់ពន្ធ​អប្បបរមា​(Minimum tax) រយៈពេល​២​ខែ​បន្តទៀត​ដែរ ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ចុះបញ្ជី​នៅ​កម្ពុជា​៕ 
 

Tag:
 ពន្ធ​
  វិស័យ​ទេសចរណ៍​
  អាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com