ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
​វីរបុរស​ប្រដាល់ Mike Tyson និង Vitor Belfort បើក​ការហ្វឹកហាត់​ជាមួយគ្នា
26, May 2020 , 11:29 pm        
រូបភាព
​កីឡាករ​គុន​ចម្រុះ Vitor “The Phenom” Belfort ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក​បាន​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​កីឡាកាស All Elite Wrestling Double or Nothing នៅ​ក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២៣ ឧសភា កន្លងទៅ​។ នៅក្នុង​កម្មវិធី​នោះ ម្ចាស់​ខ្សែក្រវាត់ Heavyweight Boxing World Champion ច្រើន​សម័យកាល  Mike Tyson បាន​ធ្វើជា​តំណាង​ប្រគល់​ខ្សែក្រវាត់  AEW TNT Championship ដល់​កីឡាករ Cody Rhodes​។

 
​កម្មវិធី​កីឡាកាស AEW បាន​ដំណើរ​ការប្រកួត​ដោយ​គ្មាន​ទស្សនិកជន​ចូលរួម​ទស្សនា ហើយ​តារា​ល្បី​ប្រចាំ​សង្វៀន ONE Championship ត្រូវបាន​អញ្ជើញ​ទៅ​ទស្សនា​ការប្រកួត​កីឡាកាស ហើយ ជួប​តារា​ប្រដាល់ និង​កីឡាកាស​ល្បីៗ​ដូច Brodie Lee ទៀតផង​។ កីឡាករ​រហស្សនាម “The Phenom” ជា​ភ្ញៀវកិត្តិយស​ដ៏​សំខាន់​រួមជាមួយ Mike Tyson​។ 
 
Belfort បច្ចុប្បន្ន​ជា​កីឡាករ​ក្នុង​កិច្ចសន្យា​របស់ ONE Championship ហើយ​អ្នកគាំទ្រ​នឹង​បានឃើញ​វីរបុរស​គុន​ចម្រុះ​រូបនេះ​ឡើង​សង្វៀន និង ប្រកួត​ដ៏​រំភើប​នា​ថ្ងៃ​ណាមួយ​។ 
 
 
 
​បន្ទាប់ពី​ចប់​កម្មវិធី​ប្រកួត​កីឡាកាស វីរបុរស​កីឡាប្រដាល់ និង វីរបុរស​គុន​ចម្រុះ​រូបនេះ​មានឱកាស​ធ្វើ​លំ​ហាត់ប្រាណ និង ហ្វឹកហាត់​រួមគ្នា​។ 
 
​វីដេអូ Mike Tyson ហ្វឹកហាត់​ជាមួយ Vitor Belfort
 
 
​វា​ជា​សកម្មភាព​ដ៏​កម្រ​បំផុត​ពេល​វីរបុរស​ប្រដាល់ និង វីរបុរស​គុន​ចម្រុះ​ជួបគ្នា​។ Belfort កំពុង​បង្ហាញ​ឆន្ទៈ​ថ្មី​ក្នុង​ដំណើរ​ប្រកួត​នៅ ONE Championship ខណៈដែល Tyson ត្រូវបាន​គេ​ព្រលយ​ពាក្យ​ថា​អាច​ត្រលប់មក​ប្រកួត​វិញ​ដែរ​។  Belfort កំពុង​ដាក់​គោលដៅ​ដើម្បី​ស្វែងរក​ខ្សែក្រវាត់​ពីស​ង្វៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី ONE Championship៕ 
 





Tag:
 អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com