អត្ថបទពាណិជ្ជកម្ម
ដឹងតម្លៃពិតរបស់ស្មាតហ្វូន vivo Y30 ដែលអ្នកទន្ទឹងរង់ចាំហើយ គឺត្រឹមតែ...
× មិនឲ្យបងប្អូនទន្ទឹងរង់ចាំយូរនោះទេ ក្រោយការបើកឲ្យទស្សន៍ទាយតម្លៃរបស់ម៉ូឌែល vivo Y30 រយៈពេលជិតមួយសប្តាហ៍មក ថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូន vivo បានបើកប្រកាសតម្លៃពិតប្រាកដហើយ។
ស្មាតហ្វូនម៉ូឌែល Y30នេះ បើយើងមើលទៅលើការចនា គឺមានរូបរាងដូចទៅនឹងសិស្សច្បងរបស់វាគឺម៉ូឌែល vivo Y50ដែរ។ ស្មាតហ្វូន vivo Y30 គឺត្រូវបានរចនាឡើង ដោយមានជម្រើស 2 ពណ៌ គឺពណ៌ខៀវ ហៅថា Dazzle Blue ដែលរំលេចជាមួយពន្លឺជះចេញពីកញ្ចប់លេនកាមេរ៉ាក្រោយ ប្រៀបបាននឹងពន្លឺព្រះអាទិត្យ ចាំងជះលើផ្ទៃទឹក នាព្រឹកព្រលឹម រំលេចនូវសោភ័ណដ៏ស្រស់ស្អាត នៅពេលកាន់ប្រើក្នុងដៃ។ មួយពណ៌ទៀត គឺពណ៌សហៅថា Moonstone White ដែលជាពណ៌ប្រដេញចម្រុះ នៅពេលចាំងជាមួយពន្លឺ។
រីឯសម្រាប់ផ្នែកកាមេរ៉ារបស់ Y30 នេះដែរ គឺត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ 4 គ្រាប់ ផ្នែកកាមេរ៉ាមុខ 1 គ្រាប់ ដែលបង្ហាញចេញនូវអេក្រង់បែប Ultra O Screen ហើយភ្ជាប់មកជាមួយរន្ធសាកថ្មបែប Type-C ជំនាន់ចុងក្រោយទៀតផង។ បងប្អូនប្រាកដជាចង់ដឹងហើយថា តើតម្លៃពិតប្រាកដរបស់ Y30 នេះប៉ុន្មានទៅ? ចំពោះតម្លៃពិតប្រាកដ គឺក្រុមហ៊ុនស្មាតហ្វូន vivo បានប្រកាសនៅថ្ងៃនេះ គឺត្រឹម $169 តែប៉ុណ្ណោះ។
មួយវិញទៀត សម្រាប់បងប្អូនដែលបានចូលរួមទស្សន៍ទាយ នូវតម្លៃរបស់ស្មាតហ្វូន Y30 កាលពីថ្ងៃទី 24 ហើយបានធ្វើត្រឹមត្រូវជាមួយនឹងលក្ខខណ្ឌ ទាយត្រូវជាមួយនឹងតម្លៃពិតនោះ ក្រុមហ៊ុននឹងចាប់ឆ្នោតរកអ្នកឈ្នះ ចំនួន ៣ រូប ដើម្បីទទួលបាននូវទូរស័ព្ទ vivo Y30 ចំនួន ៣គ្រឿង ព្រមទាំងកាដូលើកទឹកចិត្ត តុក្កតាដ៏ស្រស់ស្អាត ចំនួន ៧ រង្វាន់ថែមទៀតផង។ សម្រាប់អ្នកឈ្នះ នឹងត្រូវប្រកាសនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ vivo ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com