ពលរដ្ឋខ្មែរដែលចូលប្រទេសវិញ មិន​ចាំបាច់មាន​បណ្ណបញ្ជាក់ថា គ្មាន COVID-19 តែត្រូវទៅពិនិត្យ​សុខភាព
COVID-19
ជាតិ
ពលរដ្ឋខ្មែរដែលចូលប្រទេសវិញ មិន​ចាំបាច់មាន​បណ្ណបញ្ជាក់ថា គ្មាន COVID-19 តែត្រូវទៅពិនិត្យ​សុខភាព
27, May 2020 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នាព្រឹកថ្ងៃទី​២៧ ឩ​សភា ២០២០ នេះ បានសម្រេច​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិ​ខិ​ត​ឆ្លងដែន​កម្ពុជា​។ បើតាមការសម្រេច ពលរដ្ឋ​​ដែល​កំពុង​ធ្វើដំណើរ ​ឬ​មានបំណង​ធ្វើ​ដំណើរ​​ពី​ក្រៅប្រទេស​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ គឺ​មិន​តម្រូវឲ្យ​មាន​វិ​ញ្ញាប​ន​បត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩ ទេ​។



ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើងថា វិធានការ​នេះ​ ​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ឆាប់​បាន​វិលត្រឡប់​មកជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ​។​

ទោះបីជាយ៉ាងណាក៏ដោយ ពេល​វិលត្រឡប់​មកដល់​ប្រទេស​វិញ​ ពលរដ្ឋទាំងនោះ ត្រូវបាន​តម្រូវឲ្យ​​ចូល​ពិនិត្យ​សុខភាព និង​ពិនិត្យ​សំណាក ហើយ​​ដាក់ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​រង់ចាំ​លទ្ធផល​សំណាក​ថា​ តើ​មាន​រោគ​ឆ្លង​ ឬ​អត់​រោគ​ឆ្លង ទើប​អនុ​ញ្ញា​ត​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com