អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត បាន​ជាប់​នៅក្នុង​បញ្ជី “30 Most Valuable to Watch 2020”
27, May 2020 , 11:15 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២២ ឧសភា ឆ្នាំ​២០២០៖ ក្រុមហ៊ុន​សែ​ល​កាត មាន​កិត្តិយស​ជាខ្លាំង ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​ខ្មែរ​តែមួយគត់ ដែល​បាន​ជាប់​នៅក្នុង​បញ្ជី​របស់​ទស្សនា​វ​ត្តី CIO Bulletin ជា “30 Most Valuable Companies to Watch 2020”​។​
 
​តាម​សេចក្តីប្រកាស ចុះផ្សាយ​នៅក្នុង​សប្តាហ៍​នេះ ដែលមាន​បំណង​លើកកម្ពស់​ដល់​«​ការកសាង​អនាគត​ភ្លឺស្វាង និង​ភាពជោគជ័យ​សម្រាប់​ថ្នាក់ដឹកនាំ​ធុរកិច្ច តាមរយៈ​ការប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​នៃ​ចំណេះដឹង និង​ជំនាញ​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​» គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ច្បាស់ នូវ​កិច្ចខិតខំ​ប្រឹងប្រែង និង​ដំណើរ​វិវត្តន៍​ទៅមុខ របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ ដែល​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​ទាំងស្រុង​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​លោក អៀន វ៉ា​ត់​សុន Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា​៖«​ការទទួលស្គាល់​នេះ គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុត​មួយ ព្រោះថា​ក្រុមហ៊ុន​សែ​ល​កាត តែង​ផ្តោតលើ​ការកសាង​កេរ្តិ៍ឈ្មោះ ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខគេ ផ្នែក​ឌីជីថល នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ទាន់សម័យ ផ្នែក​ឌីជីថល​ល្អ​បំផុត​ប្រចាំ​អាស៊ីអាគ្នេយ៍ ដែល​ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត​ថ្មីៗ​»​។​
 
​នៅក្នុង​ខ្លឹមសារ​អត្ថបទ អំពី​ក្រុមហ៊ុន​សែ​ល​កាត លោកនាយក​ប្រតិបត្តិ បាន​ចូលរួម​បកស្រាយ​នូវ​យុទ្ធសាស្ត្រ​អាជីវកម្ម និង​ការផ្តល់ជូន​នូវ​ផលិតផល​សម្បូរបែប ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន​ប្រមូលផ្តុំ ដែលមាន​ភាព​ស្មោះស្ម័គ្រ និង​ឋិត​នៅក្នុង​ក្រុមចម្រុះ​គ្នា នៅក្នុង​ប្រទេស​កម្ពុជា ។​
 
​ផលិតផល​លេចធ្លោ របស់​ក្រុមហ៊ុន​សែ​ល​កាត រួមមាន Osja Exchange និង Big Love ដែលជា​គម្រោង​ផ្តល់ជូន​អតិថិជន​យ៉ាង​គាប់ចិត្ត នូវ​នាទី​សម្រាប់​ហៅ​ចេញ និង​ទិន្នន័យ​អ៊ី​ន​ធឺ​ណី​ត​សម្រាប់​ប្រើប្រាស់ ក្នុងតម្លៃ​មួយ​ដ៏​សមរម្យ​បំផុត​។ នាពេល​ថ្មីៗ​នេះ សែ​ល​កាត ក៏បានផ្តល់​ជូន​នូវ​កញ្ចប់​សេវាកម្ម​ថ្មី ដែលមាន​ដូចជា Cellcard 4U និង​កម្មវិធី​លេង​ហ្គេម​ទូរស័ព្ទ​តាម​អន​ឡាញ ដូចជា Orange Esports PUBG Mobile ជាដើម​ផងដែរ​។ គម្រោង​ទាំងនេះ បាន​ចូលរួម​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការអនុញ្ញាតឱ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ អាច​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ និង​រីករាយ​កម្សាន្ត ដោយ​ចំណាយ​ក្នុងតម្លៃ​ដ៏​សមរម្យ​បំផុត ជាមួយ​បណ្តាញទូរស័ព្ទ​លឿន​ជាងគេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ដើម្បី​ឱ្យមាន​ភាព​រីកចម្រើន និង​សម្រេចបាន នូវ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​សែ​ល​កាត លោក​Watson ក៏បាន​ដាក់ចេញ​នូវ​ផែនការ ពង្រីក​វប្បធម៌​នៃ​ការបំពេញ​ការងារ ដែល​អនុញ្ញាតឱ្យ​មានកា​រ​ពិភាក្សា​ដោយ​សេរី និង​ប្រកបដោយ​ផ្លែផ្កា នៅក្នុង​ក្រុមហ៊ុន ក៏ដូចជា​ការពង្រីក​នូវ​ផែនការ Personal Development Plans ជូន​ដល់​បុគ្គលិក​ទាំងអស់ ដើម្បី​ជួយ​ជម្រុញ​ពួកគេ​ឱ្យមាន​ភាព​រីកចម្រើន​ផ្ទាល់ខ្លួន និង​ដើម្បី​ជួយ​ក្រុមហ៊ុន ឱ្យ​សម្រេច​នូវ​ការប្រើប្រាស់​សក្តានុពល បាន​ពេញលេញ​។​
 
​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត ឈានមុខ​គេ​នៅ​កម្ពុជា ក្រុមហ៊ុន​សែ​ល​កាត បានទទួល​ពានរង្វាន់​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ទាំង​ពានរង្វាន់​អន្តរជាតិ ប្រចាំ​តំបន់ និង​ក្នុងស្រុក ពី​ស្ថាប័ន​ផ្សព្វផ្សាយ​ឈានមុខ​គេ និង​អង្គភាព​ឧស្សាហកម្ម​សកល ចំនួន ២៥ ដោយ​ត្រូវបាន​ទទួលស្គាល់ថា ជា​បណ្តាញទូរស័ព្ទ​ចល័ត​នាំមុខគេ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
​បច្ចុប្បន្ននេះ ក្រុមហ៊ុន​សែ​ល​កាត ក៏បាន​ផ្តោតជាសំខាន់​ផងដែរ ទៅលើ​ការជំរុញ​ឌីជីថល​នីយកម្ម នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ ផ្តល់ជូន​នូវ​បច្ចេកវិទ្យា 5G ឱ្យបាន​ឆាប់រហ័ស​នៅក្នុង​ឆ្នាំ​២០២០ ដល់​អតិថិជន​គោលដៅ​សំខាន់ៗ ស្ថាប័ន​រដ្ឋាភិបាល និង​វិស័យ​សហគ្រាស​។ 
 
​អ្នក​អាច​ចូល​អាន​បទសម្ភាសន៍​ទាំងស្រុង របស់​ទស្សនា​វ​ត្តី CIO Bulletin ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត លោក Ian Watson បាន​នៅទីនេះ​បាន CIO Bulletin interview with Cellcard CEO Ian Watson here
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com