ជាតិ
រដ្ឋាភិបាល​គ្រោង​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ក្នុងពេល​វិបត្តិ​កូ​វីដ​១៩ ចាប់ពី​ខែក្រោយ​
27, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យដើរចេញពីកន្លែង ដែលបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យដើរចេញពីកន្លែង ដែលបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន ៖  រដ្ឋាភិបាល​កម្ពុជា  បានសម្រេច​ដាក់ចេញ​វិធានការ​ថ្មី​មួយ គឺ​កម្មវិធី​ជំនួយ​សង្គម ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែក្រោយ​ទៅ ដើម្បី​អ្វីមួយ​ដែល​រដ្ឋាភិបាល​ហៅថា សំដៅ​ជួយ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

 
​ការសម្រេច​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ របស់​រដ្ឋាភិបាល ស្តីពី​វិធានការ​បន្ថែម​ដើម្បី​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​កម្មវិធី​ជំនួយ​សង្គម​នេះ​នឹង​ផ្តោតទៅលើ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ «​ដែលមាន​បណ្ណសម​ធម៌​» ទូទាំងប្រទេស​។​
 
​ប​ច្ចុ​ុ​ប្បន្ន រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​សិក្សា និង​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ​បច្ចុប្បន្នភាព​ពលរដ្ឋ​ក្រីក្រ​ដែល​សម​នឹង​ទទួលបាន​បណ្ណ​បញ្ជាក់​ភាពក្រីក្រ​ពិតប្រាកដ​។​
 
​រដ្ឋាភិបាល​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា កម្មវិធី​ជំនួយ​សង្គម​នេះ​នឹង​យកចិត្តទុកដាក់​បន្ថែម​ដល់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ជនពិការ ជន​ចាស់ជរា ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​រស់នៅក្នុង​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com