អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​មែន​... ក្រុមហ៊ុន Xiaomi ប្រកាស​ចេញ​វត្តមាន កំពូល​ស្មា​ត​ហ្វូ​ន Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជា​ផ្លូវការ​
27, May 2020 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាស​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចំនួន ៣ ម៉ូ​ឌែ​ល​របស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​អន​ឡាញ​នោះ គឺ Redmi Note 9 Pro, Redmi Note 9 និង Mi Note 10 Lite ជា​ផ្លូវការ​។ សម្រាប់​លើក​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា Xiaomi នាំយក​នូវ​ផលិតផល​ដែល​ល្អឥតខ្ចោះ ក្នុងការ​ប្រើប្រាស់ ។​
 
​ស្មា​ត​ហ្វូ​ន Redmi Note 9, Redmi Note 9 Pro និង Redmi Note 9 ៖ ស្តេច​ស្មា​ត​ហ្វូ​ន​បានមក​ដល់​ហើយ​!
 
Redmi Note Series គឺជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ដ៏​អស្ចារ្យ សមត្ថភាព​ខ្លាំងក្លា មិនគួរ​ឲ្យ​ជឿ​នៅលើ​ទីផ្សារ ខណៈពេលដែល​ស្មា​ត​ហ្វូ​ន Redmi Note គឺមាន​អ្នកប្រើប្រាស់​ជាង ១១០ លាន​នាក់​ហើយ នៅ​ជុំវិញ​ពិភពលោក​។ ជាមួយនឹង​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន Redmi Note 9S ដែល​ទើបតែ​បង្ហាញខ្លួន នៅក្នុងពេល​ថ្មីៗ​នេះ ពេលនេះ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Redmi Note បន្ត​នូវ​ការ​រចនា​ដ៏​ល្អឥតខ្ចោះ និង​ភាព​ច្នៃប្រឌិត​បំផុត ដែល​គ្មាន​កន្លែង​ទាស់​នោះទេ​។​
 
​ការថត​រូបភាព និង​វីដេអូ​កាន់តែ​អស្ចារ្យ​ជាមួយនឹង​កាមេរ៉ា AI ៤ គ្រាប់ (​កាមេរ៉ា​គោល 64MP)
 
​ជាមួយនឹង​ការបំពាក់​នូវ​កាមេរ៉ា​ដ៏​អស្ចារ្យ​ចំនួន ៤ គ្រាប់ ខាងក្រោយ កាមេរ៉ា​គោល​របស់​ស្មា​ត​ហ្វូ​ន Redmi Note 9 Pro នេះ​គឺមាន​ទំហំ 64MP main lens ដែល​អាច​ផ្តល់នូវ​រូបភាព​ច្បាស់ កម្រិត​ខ្ពស់ នៅក្នុង​គ្រប់​ស្ថានភាព​ពន្លឺ ខណៈពេលដែល​កាមេរ៉ា 8MP ultra-wide -angle lens នេះ អាច​ថតរូប​ភាពជា​ក្រុម បាន​យ៉ាង​ល្អ​ទូលាយ​មែនទែន​។ វា​ក៏មាន​កាមេរ៉ា​ទំហំ 5MP macro lens និង 2MP depth sensor នេះ​ដែល​ងាយស្រួល ក្នុង​ការថត​រូបភាព close-up ជាមួយនឹង​រូបភាព bokeh ដ៏​ទាក់ទាញ​បំផុត​។​


 
​សម្រាប់​ផ្នែក​ខាងមុខ​វិញ ស្មា​ត​ហ្វូ​ន Redmi Note 9 Pro នេះ​គឺមាន​កាមេរ៉ា​ទម្លុះ​អេក្រង់ 16MP សម្រាប់​ការថត​រូបភាព Selfies កម្រិត​ខ្ពស់​។ វា​ក៏មាន​មុខងារ slow motion selfie mode ដែល​ផ្តល់នូវ​ភាពល្អ​ឥតខ្ចោះ សម្រាប់​ការប្រើប្រាស់​នៅក្នុង​បណ្តាញ​សង្គម​ផងដែរ​។​
 
​ស្មា​ត​ហ្វូ​ន Redmi Note 9 នេះ គឺមាន​កាមេរ៉ា​គោល​ទំហំ 48MP និង 8MP ultra wide-angle lens ជាមួយនឹង​កាមេរ៉ា​ពីរ​គ្រាប់​ទៀត គឺ  2MP macro lens និង 2MP depth sensor ដែល​អាច​ថតរូប​ភាព​បាន​ច្បាស់​ស្រស់ស្អាត គ្រប់​មុំ​ទាំងអស់​។ កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺមាន​ទំហំ 13MP ដែលជា​ប្រភេទ​កាមេរ៉ា​ទម្លុះ​អេក្រង់​ថែមទៀត​។  អេក្រង់​នេះ គឺ​ពេញ​គែម​តែម្តង​។​
 
​សម្រាប់​មុខងារ cinematic portraits និង video mode​របស់​ស្មា​ត​ហ្វូ​ន Redmi Note 9 Pro និង Redmi Note 9 ដែល​អាច​ថតរូប​ភាព​បាន​យ៉ាង​ល្អ នៅក្នុង​កម្រិត 2.39:1 aspect ratio ដែលជា​ស្តង់ដារ នៅក្នុង​ការថត​ខ្សែភាពយន្ត​ផងដែរ​។ ទន្ទឹមនឹងនេះ​ផងដែរ​នោះ ស្មា​ត​ហ្វូ​ន​នេះ គឺមាន​មុខងារ​ជាច្រើន​ទៀត នៅក្នុង​ការថត​រូបភាព ជាពិសេស​វា​ក៏មាន​មុខងារ document mode ក្នុងការ​ប្រែក្លាយ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ក្លាយជា​ម៉ាស៊ីន​ស្កេ​ន​ថែមទៀត​។​

​ថាមពល​ថ្ម​ប្រើប្រាស់​បានយូរ បច្ចេកវិទ្យា​បញ្ចូល​ថ្ម​លឿន​ក្នុងការ​ប្រើប្រាស់​
 
​ជាមួយនឹង​ថាមពល​ថ្ម​ទំហំ ដល់​ទៅ 5020mAh (typ) នេះ ស្មា​ត​ហ្វូ​ន Redmi Note 9 Pro នេះ គឺមាន​ថាមពល​ថ្ម គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់ រហូតដល់​ថ្ងៃ​បន្ទាប់ បាន​យ៉ាង​ជឿជាក់​បំផុត​។ ស្មា​ត​ហ្វូ​ន​នេះ គឺមាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន 30W (fast charging) ដែលជា​បច្ចេកវិទ្យា​លឿន​បំផុត របស់​ស្មា​ត​ហ្វូ​ន​ត្រកូល Redmi Note Series នេះ ហើយ​នៅក្នុង​ប្រអប់​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺមាន 33W fast charger ដែល​អាច​បញ្ចូល​ថាមពល​ថ្ម បាន​ចំនួន 57% នៅក្នុង​រយៈពេល ៣០​នាទី​ប៉ុណ្ណោះ​។ ស្មា​ត​ហ្វូ​ន Redmi Note 9​នេះ គឺមាន​ថាមពល​ថ្ម​ទំហំ 5020mAh (typ) ជាមួយនឹង​បច្ចេកវិទ្យា 18W fast charging ផងដែរ​។ 


 
​កម្លាំង​ម៉ាស៊ីន​ដ៏​ខ្លាំងក្លា​ជាមួយនឹង​បន្ទះ​ឈី​ប​ដ៏​មាន​អានុភាព​
 
​ជាមួយនឹង​ការបំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm® Snapdragon™ 720G processor ដែលមាន​កម្រិត​ល្បឿន ដល់​ទៅ 2.3GHz នោះ ស្មា​ត​ហ្វូ​ន Redmi Note 9 Pro នេះ មាន​ល្បឿន​លឿន​ក្នុងការ​ប្រើប្រាស់ និង​បទពិសោធន៍​មិន​ខុសប្លែក ពី​ស្មា​ត​ហ្វូ​ន​កម្រិត Flagship ទេ​។ បន្ទះ​ឈី​ប​នេះ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា 8nm process technology ដែល​ផ្តល់នូវ​សមត្ថភាព​ខ្លាំង និង​ប្រសិទ្ធភាព ក្នុងការ​ប្រើប្រាស់​ថែមទៀត​។​
 
​ស្មា​ត​ហ្វូ​ន Redmi Note 9 Pro នេះ ក៏មាន​ម៉ូ​ទ័​រ z-axis linear vibration motor ដែលមាន​កម្រិត​រំ​ញ័រ ដល់​ទៅ 120 vibration effects ដែល​ផ្អែក​នៅលើ​សកម្មភាព​របស់​អ្នកប្រើប្រាស់ ដែល​ក្នុងនោះ មាន​កម្រិត​រំ​ញ័រ​សម្រាប់​រូបភាព screenshots, notifications, clock settings​និង​ជាច្រើន​ទៀត​។​
 
​ស្មា​ត​ហ្វូ​ន Redmi Note 9 នេះ គឺមាន​បន្ទះ​ឈី​ប MediaTek Helio G85 processor ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដំបូង​បំផុត​របស់​ពិភពលោក ដែល​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​នេះ​។ វា​មាន​អង្គ​គណនា 2x A75 2.0GHz, 6x A55 1.8GHz CPU និង ARM G52 MC2 ជាមួយនឹង 1000MHz និង Manhattan 3.0 GPU នៅក្នុង​កម្រិត 25 fps ដែលមាន​ល្បឿន​លឿន ក្នុងការ​ប្រើប្រាស់​កម្រិត​ខ្ពស់បំផុត​។​


 
​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​នូវ​អេក្រង់ DotDisplay  កម្រិត Flagship
 
​ស្មា​ត​ហ្វូ​ន Redmi Note 9 Pro នេះ​គឺមាន​ស្ទា​យ៍​ទាក់ទាញ និង​អេក្រង់ 6.67” DotDisplay​។ ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្កេ​ន​ក្រយៅដៃ នៅ​ចំហៀង ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ថែមទៀត​។ ស្មា​ត​ហ្វូ​ន Redmi Note 9 នេះ គឺមាន​រូបរាង​ថ្មី​ស្រស់ស្អាត ជាមួយនឹង​អេក្រង់​ទំហំ 6.53” DotDisplay ការពារ​ដោយ​កញ្ចក់ Corning® Gorilla® Glass 5 នៅ​ផ្នែក​ខាងមុខ​របស់​វា​ថែមទៀត​។​
 
​ស្មា​ត​ហ្វូ​ន Redmi Note 9 Pro និង Redmi Note 9 មានភ្ជាប់​ជាមួយនឹង​មុខងារ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​ដូចជា multi-functional NFC3, 3.5mm headphone jack និង IR blaster​។ ស្មា​ត​ហ្វូ​ន​ទាំងនេះ ក៏មាន​វិញ្ញាបនបត្រ TÜV Rheinland សម្រាប់​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ ដែល​ជះឥទ្ធិពល​មកលើ​ភ្នែក​។ ដូចនេះ អ្នក​អាច​មើល​បានយូរ នៅលើ​អេក្រង់​ដោយ​គ្មាន​បញ្ហា​នោះទេ​។​
 
​ស្មា​ត​ហ្វូ​ន Redmi Note 9 Pro នេះ​មាន ៣ ពណ៌​គឺ – Interstellar Grey, Tropical Green និង Glacier White ។ អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន Redmi Note 9 ក៏មាន​ពណ៌​ថ្មី​ដូចជា Midnight Grey, Forest Green, Polar White ផងដែរ​។ ស្មា​ត​ហ្វូ​ន Redmi Note 9 Pro និង Redmi Note 9 អា​ចរក​ទិញ​បាន នៅ​ថ្ងៃទី ២៦ ខែឧសភា​នេះ សម្រាប់​ទំហំ Redmi Note 9 4+128 ដែលមាន​តម្លៃ 199USD និង Redmi Note9 Pro 6+64 ដែលមាន​តម្លៃ 269USD និង​ទំហំ 6+128 មានតម្លៃ 289USD ។​


 
Mi Note 10 Lite: ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នៃ​ត្រកូល Mi Note 10 series
 
​ស្មា​ត​ហ្វូ​ន Mi Note 10 Lite នេះ​គឺមាន​អេក្រង់​កម្រិត​ខ្ពស់ និង​កាមេរ៉ា​ខាងក្រោយ ៤ គ្រាប់​។ ស្មា​ត​ហ្វូ​ន​នេះ ក៏មាន​អេក្រង់​ទំហំ 6.47’’ 3D AMOLED គែម​កោង និង​កញ្ចក់ 3D នៅ​គែម​ផ្នែក​ខាងក្រោយ ដែល​អ្នក​កាន់​ទៅ​ពិតជា​ស្និទ្ធ​បំផុត​។ ស្មា​ត​ហ្វូ​ន Mi Note 10 Lite នេះ គឺមាន​កាមេរ៉ា​គោល​ទំហំ 64MP Sony IMX686 sensor និង​កាមេរ៉ា​ជាច្រើន​ទៀត សម្រាប់​ការថត​រូបភាព​ប្រភេទ ultra wide-angle photos, close-up, macro shots និង portraits ដ៏​ស្រស់ស្អាត​បំផុត​។​
 
​ស្មា​ត​ហ្វូ​ន Mi Note 10 Lite នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប Qualcomm® Snapdragon™ 730G Mobile Platform ដែល​ផ្តល់នូវ​បទពិសោធន៍ នៅក្នុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​យ៉ាង​រលូន ហើយ​វា​មាន​ថាមពល​ថ្ម​ទំហំ 5,260mAh ដែល​អាច​ប្រើប្រាស់​បាន ២ ថ្ងៃ​។ ស្មា​ត​ហ្វូ​ន​នេះ មានភ្ជាប់​ជាមួយនឹង​ឆ្នាំង​សាក​ល្បឿន​លឿន 30W (fast charger) ផងដែរ​។​


 
​ស្មា​ត​ហ្វូ​ន Mi Note 10 Lite នេះ គឺមាន​ទំហំ 6GB + 64GB, 6GB + 128GB, 8GB+128GB4 និង ៣ ពណ៌​គឺ Glacier White, Midnight Black និង Nebula Purple ។ ស្មា​ត​ហ្វូ​ន​នេះ មានតម្លៃ 329USD សម្រាប់​ទំហំ 6+64, 359USD សម្រាប់​ទំហំ 6+128 និង​តម្លៃ 369USD សម្រាប់​ទំហំ 8+128 ។ ស្មា​ត​ហ្វូ​ន Mi Note 10 Lite នេះ អា​ចរក​ទិញ​បាន​ចាប់ពី​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ នេះ​។​
 
​អតិថិជន អាច​ស្វែងរក​ស្មា​ត​ហ្វូ​ន​នេះ នៅ Smart Shop, Mi Authorized Stores ទាំង 4 សាខា នៅ​ភ្នំពេញ​, Tech Zone, Speedwind, ស៊ីវ​អេង ១ & ២ និង​ហាង​លក់​ទូរ​សព្ទ​ទំនើប​ទូទាំងប្រទេស ឬក៏​អាច​ចូលទៅ​កាន់​គេហទំព័រ​ដៃគូ​សហការ ទិញ​តាម online រួមមាន Smile Shop, La Rue, Tinh Now… ។ សម្រាប់​លោក លោកស្រី ដែលមាន​បំណង​យក​ទូរស័ព្ទ Xiaomi ទៅ​លក់រាយ​បន្ត អាច​ទំនាក់ទំនង  លោក សុខ ច​ន្ធី 070704888 (​ភ្នំពេញ​)​។ លោក​Touch Bunry 093333879 (​កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ​, តាកែវ ព្រៃវែង ស្វាយរៀង )​។ KTH 085/016 884412 (​រតនគិរី​, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង​) និង វិចិត្រ​សុខា 0877744444 (​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ​) ៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com