អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត ធ្វើ​ឲ្យ​ក្តី​ស្រមៃ​អ្នក ក្លាយជា​ការពិត ដោយ​គ្រាន់តែ​ផ្ញើ​សារ​ងាយៗ 10K ទៅកាន់​លេខ 8888
27, May 2020 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ សែ​ល​កាត បានសម្រេច​ក្តី​ស្រមៃ របស់​បុរស​ដែលមាន​មុខរបរ​កម្ម​ករ​ម្នាក់ ឲ្យ​ក្លាយជា​ការពិត ទាំង​មិន​នឹកស្មាន​ដល់ បន្ទាប់ពី​គាត់​បាន ផ្ញើ​សារ​10K ឬ​ខ​ល​ទៅកាន់​លេខ ៨៨៨៨ (SMS 10K or Call 8888) ក្នុង​កម្មវិធី ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​។ បុរស​រូបនេះ ឈ្មោះ សឿន សៅ ហើយ​លោក បានឈ្នះ​ប្រាក់សុទ្ធ រហូតដល់ ១០០ ០០០​ដុល្លារ​អាមេរិក​។​
 
​លោក សឿន សៅ រស់នៅ​ភូមិ​ចំការចេក​ខាងជើង ឃុំ​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានមុខ​របរ ជា​កម្មករ និង​ជា​អតិថិជន​របស់​សែ​ល​កាត ដ៏​មានសំណាង​មួយរូប ឈ្នះ​ប្រា​ក់ពិតៗ រហូតដល់ ១0០ ០០០​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន ទូរ​សព្ទ​ចល័ត សែ​ល​កាត ដោយ​គ្រាន់តែ​ចូលរួម ផ្ញើ​សារ​ងាយៗ​10k ផ្ញើ​ទៅកាន់​លេខ 8888 ដើម្បី​ឈ្នះ​រង្វាន់ ជា​រៀងរាល់ថ្ងៃ​។​
​ក្រុមការងារ​សែ​ល​កាត នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ បានធ្វើ​ដំណើរ ទៅកាន់​ផ្ទះ​របស់ សឿន សៅ ដើម្បី​នាំយក​ប្រាក់រង្វាន់ ចំនួន ១០០ ០០០​ដុល្លារ ប្រគល់ជូន​គាត់ ហើយ​បានសម្រេច​ក្តី​ស្រមៃ​អតិថិជន​របស់ខ្លួន ត្រឹម​មួយ​ប៉ព្រិចភ្នែក​។​
 
​ក្នុងឱកាស​នេះដែរ សឿន សៅ បាន​សម្តែង​សេចក្តី​ត្រែ​ក​អរ​ជា​ពន​ពេក ដោយ​បានឈ្នះ​ប្រាក់សុទ្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​ក្រុមហ៊ុន សែ​ល​កាត រហូតដល់ ១០០ ០០០​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​លោក និង​ក្រុមគ្រួសារ មាន​ភាពសប្បាយ​រីករាយ​ជាខ្លាំង​។​
 
​តាម​ការបញ្ជាក់ ពី​ក្រុមការងារ​សែ​ល​កាត ការនាំយក​ប្រាក់រង្វាន់ ទៅ​ប្រគល់ជូន​អតិថិជន​របស់ខ្លួន​ដែលមាន​សំណាង ដល់​គេហដ្ឋាន​នេះ គឺជា​ការបង្ហាញ​យ៉ាងច្បាស់ អំពី​ការ​ឈ្នះ​រង្វាន់​ពិតៗ ឥត​ក្លែងបន្លំ ជូន​ដល់​អតិថិជន​របស់ខ្លួន​។​
 
«​ការប្រគល់​ប្រាក់រង្វាន់ ត្រូវបាន​ធ្វើឡើង​ពិតៗ ពុំ​មានការ​ក្លែងបន្លំ ជូន​ដល់​អតិថិជន​របស់​សែ​ល​កាត ដែល​បាន​ចូលរួម​ផ្សងសំណាង ជាមួយ​កម្មវិធី «​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់ ជា​រៀងរាល់ថ្ងៃ​» ក្នុងនោះ​ក្រុមហ៊ុន និង​បង្វិល​លេខ​កូដ​សំណាង ៦​ខ្ទង់ ដើម្បី​ស្វែងរក​អ្នក​ដែលមាន​សំណាង ឈ្នះ​នូវ​ទឹកប្រាក់ ១០ ០០០​ដុល្លារ​ឡើងទៅ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​វេលា​ម៉ោង ៦​ល្ងាច តាមរយៈ Channel Youtube សែ​ល​កាត​ផ្ទាល់​តែម្តង​»​។​
 
​សូមបញ្ជាក់ថា រហូតមក​ថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែ​បន្ត​ប្រគល់​រង្វាន់ ជា​បន្តបន្ទាប់​គ្រប់​ទូទាំង​ខេត្ត​-​ក្រុង ជូន​អតិថិជន​ទាំងអស់ ដែល​បាន​គាំទ្រ និង​ប្រើប្រាស់ នូវ​សេវា​ទូរ​សព្ទ​ចល័ត លំដាប់​លេខ​១ នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ដែល​បាន​ប្រើប្រាស់ នូវ​ប្រព័ន្ធ សែ​ល​កាត បាន និង​ង​កំពុងតែបន្ត​លេង ជាមួយ​កម្មវិធី «​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ ជា​រៀងរាល់ថ្ងៃ » ។​
 
​ដើម្បី​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ​អាមេរិក ជា​រៀងរាល់ថ្ងៃ ពី​ក្រុមហ៊ុន សែ​ល​កាត លោកអ្នក​គ្រាន់តែ ផ្ញើ​សារ​ជា​អក្សរ «10K» រួច​ផ្ញើ ទៅកាន់​លេខ «8888» ឬ ក៏​ទូរ​សព្ទ​ទៅកាន់​លេខ «8888» នោះ​លោកអ្នក នឹង​ទទួលបាន​សារ ផ្ញើ​ត្រឡប់មកវិញ ដោយ​ភ្ជាប់​មកជា​មួយ នឹង​លេខ​កូដ​សំណាង ហើយ​សូម​រក្សា សារ​នោះ​ទុក ដើម្បី​ផ្ទៀងផ្ទាត់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com