ត្រី​ក្រពត​មាន​ផ្ទុក​សារធាតុពុល​ខ្ពស់​៥​ប្រភេទ ក្នុងចំណោម​១០​ប្រភេទ​នៅ​កម្ពុជា​
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
ត្រី​ក្រពត​មាន​ផ្ទុក​សារធាតុពុល​ខ្ពស់​៥​ប្រភេទ ក្នុងចំណោម​១០​ប្រភេទ​នៅ​កម្ពុជា​
27, May 2020 , 2:46 pm        
រូបភាព
យោងតាម​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​រកឃើញថា នៅ​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ​ខុសៗ​គ្នា​។  ក្នុងនោះ ត្រី​ក្រពត​ចំនួន​ប្រាំ​ប្រភេទ មាន​ផ្ទុក​សារធាតុពុល​ខ្ពស់​។


​ត្រី​ក្រពត​ដែលមាន​ផ្ទុក​សារធាតុពុល​ទាំងនោះ មានដូចជា «​ទី​១ ត្រី​ក្រពត​កូសាំងស៊ីន ទី​២​ត្រី​ក្រពត​ភ្នែក​ក្រហម ទី​៣ ក្រពត​អុច​បៃតង ទី​៤ ក្រពត​អុច​ធំ និង​ទី​៥ ក្រពត​ខ្មៅ​។ សារធាតុពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត គឺ​ប្រែប្រួល​ទៅតាម​រដូវ​កាល​។ ចំពោះ​កម្រិត​សារធាតុពុល​ខ្ពស់បំផុត គឺ 

​នៅ​រដូវ​កូន​បន្ត​ពូជ ក្នុង​ខែកុម្ភៈ ដល់​ខែមីនា និង​នៅក្នុង​ចន្លោះ​ខែកក្កដា ដល់​ខែកញ្ញា​។ ចំពោះ​មេជី​វិត និង​ពង​រប​ស់វា គឺមាន​ផ្ទុក​សារធាតុពុល​ខ្ពស់​ជាងគេ បន្ទាប់មក​ថ្លើម ពោះវៀន ស្បែក និង​សាច់​។ ជនរងគ្រោះ បន្ទាប់ពី​បរិភោគ​ត្រី​ក្រពត​ទាំងនេះ​បាន​រយៈពេល ២០​នាទី ទៅ ២​ម៉ោង នឹងមាន​បង្ហាញ​រោគសញ្ញា​ដូចជា​៖ «​រមាស់​ចាក់ៗ នៅ​បបូរមាត់ និង​មាត់ ឈឺក្បាល វិលមុខ រមាស់​ចាក់ៗ នៅ​ចុង​អវយវៈ ពិបាក​និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹង​ថ្គាម បើ​ស្ថិតក្នុង​ស្ថានភាព​ពុល​ខ្លាំង គឺ​ធ្វើឱ្យ​ថប់ដង្ហើម​ស្លាប់​តែម្តង​»​។ សារធាតុពុល​ក្នុង​ត្រី​ក្រពត​ទាំងនោះ មិនអាច​កម្ចាត់​ចោល​តាមរយៈ​ការ​ចម្អិន ឬ​ដាក់ឱ្យ​កក​ឡើយ​។​
 
​បើ​យោងតាម​ក្រសួងសុខាភិបាល​បាន​និយាយថា  ការធ្វើ​ឲ្យ​ជនរងគ្រោះ​ក្អួត គឺ​អាចជួយ​បញ្ចេញ​សារធាតុពុល​បាន​មួយចំណែក​ពី​ក្នុង​ខ្លួន​ជនរងគ្រោះ​ដែរ​។ បន្ទាប់មក ត្រូវ​ប្រញាប់​ប្រ​ញ៉ា​ល់​បញ្ជូន​ជនរងគ្រោះ​ទៅរក​ការជួយ​សង្គ្រោះ​ជាបន្ទាន់ នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​។ ខាងក្រោម​នេះ គឺជា​រូបភាព និង​លក្ខណៈ​សម្គាល់​នៃ​ត្រី​ក្រពត​ពុល​ទាំង​ប្រាំ​ប្រភេទ​នោះ​៖
 

Tag:
 USAID Wonders of the Mekong
© រក្សាសិទ្ធិដោយ thmeythmey.com