ជាតិ
បទសម្ភាសន៍
ស្ត្រី​អាច​ពិនិត្យ និង​ស្ទាប​សុដន់​រក​ដុំ​សាច់​មហារីក​ដោយ​ខ្លួនឯងបាន​! (​ភាគ​៣)
27, May 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​មហា​រី​សុដន់ កើតឡើង​ដោយសារ​ការ​បម្រែបម្រួល​អ​ម៉ូ​ន​កើនឡើង​ក្នុង​ខ្លួន​របស់​ស្ត្រី ជាពិសេស​នៅ​ក្រពេញ​សុដន់​។ បើតាម​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព និង​រោគ​ស្ត្រី  ស្ត្រី​អាច​ពិនិត្យ​រក​ដុំ​មហារីក​សុដន់​ដោយ​ខ្លួនឯងបាន ដោយ​ការ​ស្ទាប​សុដន់ ហើយ​អាច​ធ្វើឡើង​នៅ​ទី​២ ឬ​ទី​៣ បន្ទាប់ពី​អស់​រដូវ ដោយសារ​នៅ​ចន្លោះ​ពេលនោះ​សុដន់​មាន​សភាព​ទន់​ងាយស្រួល​ក្នុង​ការរក​ដុំ​សាច់​មហារីក​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ លោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូច​ទៅ​៖
 

 

​វេជ្ជបណ្ឌិត​ជំនាញ​សម្ភព​និង​រោគ​ស្ត្រី គី​វ ពុធ​នី​កា បានបង្ហាញ​អំពី​វិធី​ពិនិត្យ​សុដន់​រក​ដុំ​សាច់​មហារីក​ដូច្នេះ​ថា​៖«​ដើម្បី​រក​ដុំ​សាច់​ដោយ​ខ្លួនឯង ស្ត្រី​អាច​រក​ទីតាំង​សម្រាប់​ខ្លូន ដោយ​ឆ្លុះកញ្ចក់ ហើយ​ធ្វើការ​ពិនិត្យ តើ​ទំហំ​សុដន់​ខុសគ្នា​ឬទេ​? មួយទៀត​យើង​អាច​លើកដៃ​របស់​យើង​ទៅ​ម្ខាង បើសិន ក្នុងករណី​យើង​លើកដៃ​ខាងឆ្វេង អីចឹង​យើង​យក​ម្រាមដៃ​កណ្ដាល​នៃ​ដៃ​ខាងស្ដាំ យកមក​ស្ទាប​សុដន់​ខាងឆ្វេង​ពីលើ​ទៅ​ក្រោម ពីឆ្វេង​ទៅ​ស្ដាំ​»​។​
 
​វេជ្ជបណ្ឌិត​ជំនាញ​សម្ភព​និង​រោគ​ស្ត្រី រូបនេះ បន្ថែមទៀតថា​៖«​និយាយ​រួម​យើង​ត្រូវ​ស្ទាប​ឱ្យ​សព្វ​នៅ​ជុំវិញ​សុដន់​របស់​យើង ហើយ​រំកិល​ម្ដង​បន្តិចៗ​ឱ្យ​គ្រប់សព្វ​។ ប្រសិនបើ ក្នុងករណី​ស្ទាប​ទៅ​ឃើញ​ដុំ យើង​គួរ​មកជួប​គ្រូពេទ្យ​។ មួយទៀត បើ​គាត់​ឃើញ​សុដន់​មាន​ដុំ​ក្រហម​នៅ​ផ្នែក​ណាមួយ ហើយ​មាន​ការឈឺ​ចុកចាប់ គាត់​ក៏ត្រូវ​មកជួប​គ្រូពេទ្យ​ដែរ​»​។ 
 
​វេជ្ជបណ្ឌិត ពុធ​នី​កា នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ បាន​បន្ថែមថា ប្រសិនបើ ស្ត្រី​ពិនិត្យ​សុដន់​មិនឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​ទេ ស្ត្រី​ត្រូវ​ពិនិត្យ​សុដន់​ដោយ​ឃើញ​ឯង យ៉ាង​ហា​ចណាស់​ឱ្យបាន​៣​ទៅ​៤​ដង​ក្នុង​មួយឆ្នាំ​៕

Tag:
 សុដន់​
 ​មហារីក​សុដន់​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com