ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ទម្លាប់​អ្វីខ្លះ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​?
28, May 2020 , 6:59 am        
រូបភាព
​ជំងឺមហារីក​ពោះវៀនធំ​ជា​បញ្ហា​សុខភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​អាច​ឆក់យក​អាយុជីវិត​បាន​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​ជំងឺមហារីក​មិន​លូតលាស់​ភ្លាមៗ​ត្រឹម​រយៈពេល​តែមួយ​យប់​នោះទេ ហើយ​មាន​វិធី​បង្ការ​បែប​សាមញ្ញ​ច្រើនណាស់​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​នេះ​ដោយ​គ្រាន់តែ​កែប្រែ​សកម្មភាព​ប្រចាំថ្ងៃ​ដូច​ជាការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ ព្រមទាំង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​មួយចំនួន​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ៖

 
១. ការជក់បារី​
 
​ការជក់បារី​បណ្ដាលឱ្យ​ជាតិពុល​គ្រោះថ្នាក់​ជាច្រើន​ប្រភេទ​អាច​ជ្រាបចូល​ពេញ​ប្រព័ន្ធ​រាងកាយ​បង្កើន​ហានិភ័យ​នៃ​ជំ​ងឹ​គួរឱ្យ​បារម្ភ រួមបញ្ចូល​ទាំង​ជំងឺមហារីក​ពោះវៀនធំ​។​
 
២. ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​និង​មិន​លើសពី ១ កែវ​ចំពោះ​នារី គឺ​ល្អ​។ ប៉ុន្តែ​បើ​ទទួលទាន​ច្រើន​លើស​នេះ​អ្នក​ប្រាកដជា​អាច​ប្រឈមមុខ​ជំងឺ​ផ្សេងៗ រួមទាំង​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​
 
៣. របប​អាហារ​មិនល្អ​
 
​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាប ប៉ុន្តែ​ជាតិ​ខ្លាញ់ ព្រមទាំង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​គួរឱ្យកត់សម្គាល់​។ អ្នក​គួរ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​ព្រោះ​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​
 
៤. មិន​ធ្វើ​លំ់​ហាត់ប្រាណ​
 
​ការធ្វើ​មិន​លំ​ហាត់ប្រាណ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺមហារីក​ពោះវៀនធំ​។ ដូច្នេះ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​និង​ចៀសវាង​អង្គុយ​យូរៗ​រាប់​ម៉ោង​រាល់ថ្ងៃ​។​
 
៥. ភាពធាត់​ជ្រុល​
 
​ភាពធាត់​ជ្រុល​ក៏​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​អ្នក​ដែល​ធាត់​ជ្រុល​ភាគច្រើន​មាន​របប​អាហារ​មិនល្អ​និង​កង្វះ​ការធ្វើ​លំ​ហាត់ប្រាណ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com