អត្ថបទពាណិជ្ជកម្ម
អ្នក​កំពង់ស្ពឺ ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ មួយ​កំប៉ុង​ថា​ទុក​ប៉ូវ​ប្រពន្ធ ស្រាប់តែ​គាស់​ឃើញ​៥០​លាន ប៉ូវ​កម្លាំងចិត្ត​ពេញ​មួយ​ផ្ទះ​
27, May 2020 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​ចង់យក​ចិត្ត​ភរិយា ដែល​មកពី​ធ្វើការ​ហត់នឿយ លោក សេង ស្រី​ទូច បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ១​កំប៉ុង ទុកឱ្យ​ភរិយា ពេល​គាស់​ឈ្នះ​ទឹកប្រាក់​៥០​លាន​រៀល​ភ្លាមៗ​ផ្អើល​អស់អ្នក​ភូមិគ​ង្រុ​ត ឃុំ​ពាំង​ល្វា ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។​
 
​លោក​រៀបរាប់​ការ​ឈ្នះ​ថា​៖ «​កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ម៉ោង​ប្រហែល​៦​ល្ងាច ប្រពន្ធ​ខ្ញុំ​ទើប​ចេញពី​ធ្វើការ​រោងចក្រ ខ្ញុំ​ឃើញ​គាត់​ហត់​ក៏​ទិញ​វើក WURKZ ទុកឱ្យ​គាត់​១​កំប៉ុង​។ ខ្ញុំ​ក៏បាន​គាស់​មុននឹង​ហុច​ឱ្យ​គាត់ ដល់​តែ​សម្លឹង​ក្រវិល​កំប៉ុង​ស្រាប់តែ​ឃើញ​គេ​ដាក់​៥០​លាន​។ ខ្ញុំ​អរ​រំភើប រត់​មក​ឱប​ប្រពន្ធ ទឹកភ្នែក​រលីងរលោង​ទាំងពីរ​នាក់​ទាំង​ល្ងាច ផ្អើល​អស់អ្នក​ភូមិ​ជាប់ៗ​គ្នា​នោះ​ទៀត​»​។​
 
​លោក​បន្តថា​៖ «​ល្មម​ដល់​ពេលដែល​ខ្ញុំ ផ្តល់​សុភមង្គល​ថ្មី​មួយបែប​ផ្សេង ដោយមាន​ផ្ទះ​ល្មម​សម្រាប់​គ្រួសារ ជាទី​ស្រលាញ់​នឹង​គេ​ហើយ​។ ខ្ញុំ​តែងតែ​ហៅរក​សំណាង​រហូត រហូតដល់​មាន​ថ្ងៃនេះ សំណាង​ពិតជា​មើលមិនឃើញ​មែន​»​។ 
 
​បុគ្គលិក​អង្គការ​មួយ ដែល​ជួយឧបត្ថម្ភ​ដល់​ក្មេងៗ​នៅ​ស្រុក​ឧ​ត្តុ​ង្គ​រូបនេះ នឹង​យក​ទឹកប្រាក់​៥០​លាន​រៀល ដើម្បី​សាងសង់​ផ្ទះ​ល្មម​មួយ សម្រាប់​គ្រួសារ​តូច​របស់គាត់ ព្រោះ​សព្វថ្ងៃ​លោក និង ក្រុមគ្រួសារ​ស្នាក់នៅ ក្រោម​ដំបូលផ្ទះ​តូចចង្អៀត​មួយ​ប៉ុណ្ណោះ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com