ជាតិ
ពីនេះ ពីនោះ
«​កេតនភណ្ឌ​» និង​«​បេតិកភណ្ឌ​» មានន័យ​ខុសគ្នា​យ៉ាងណា​?
28, May 2020 , 7:29 am        
រូបភាព
​ពាក្យ​«​កេតនភណ្ឌ​» និង​«​បេតិកភណ្ឌ​» ដោយ​អ្នកខ្លះ​អាន​មួយ​ភ្លាម​សន្មត​ថា​មានន័យ​ស្រដៀង​គ្នា ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ មាន​អត្ត​ន័យ​ខុសគ្នា ។


«​កេតនភណ្ឌ​» មានន័យថា វត្ថុ​ដែល​គេ​ចាត់ទុក​ដូចជា​ទង់​សម្រាប់​ជាតិ ឬ​សម្រាប់​ប្រទេស​។ ឧទាហរណ៍​៖ វត្ថុ​ដ៏​ឧត្តុង្គឧត្តម​,​និមិត្តរូប​។  ប្រទេស​នីមួយៗ​លុះត្រា​តែមាន​ឯករាជ្យ​ពេញ​បរិបូ​ណ៍ ដោយ​សេរីភាព​ពេញលេញ ទើប​មានឈ្មោះ ថា​ជា​ប្រទេស​កេតនភណ្ឌ​។ ចំណែក​«​បេតិកភណ្ឌ​» សំដៅលើ ទ្រព្យសម្បត្តិ ឬ​កេរមត៌ក​មាន​ជាប់​ត​មកពី​ឪពុកម្តាយ​។ ស្រែ​នេះ​ជា​បេតិកភណ្ឌ​របស់ខ្ញុំ​៕ 
 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com