អត្ថបទពាណិជ្ជកម្ម
ជួបគ្នា​ថ្ងៃទី​២៩-៣០​ឧសភា សមរភូមិ​ប្រយុទ្ធ រវាង​ក្រុម​ពូ​ជ្រួញ ពូ​ឈឿន Vs បុរស​សង្ហា វី យ៉ា​រ៉ូ និង​កញ្ញា​រូប​ស្រស់ ដា​ដាវ​
27, May 2020 , 4:46 pm        
រូបភាព
​បងប្អូន​ប្រាកដ​ជាមាន​ចម្ងល់​ហើយ​មែន​ទេ ថា​នឹងមាន​អ្វី​កើត​ឡើងទៅ រវាង​អ្នកប្រមាញ់​រូបភាព ជាមួយនឹង​តារាបាល់ទាត់​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​កម្ពុជា មក​ប៉ះគ្នា​ជាមួយ បុរស​សង្ហា​តារា​សម្តែង​វ័យក្មេង វី យ៉ា​រ៉ូ និង​កញ្ញា​រូប​ស្រស់ ដា​ដាវ​! ថា​តើ​នឹង​ទៅជា​យ៉ាងណា​?
​ចូលមក​កាន់​ប្រធានបទ​របស់​យើង​តែម្តងទៅ សម្រាប់​នៅ​ថ្ងៃទី​២៩ និង​ទី​៣០ ខែឧសភា ឆ្នាំ ២០២០​ខាងមុខ នឹងមាន​ការ Live ផ្ទាល់ ការប្រកួតប្រជែង​អំពី Y30 ចេញពី​ផេ​ក​ផ្លូវការ របស់ vivo ចាប់ពី​ម៉ោង 7pm ដល់​ម៉ោង 8pm យប់ ដោយ​ពេលវេលា​សម្រាប់​ការ Live គឺមាន​រយៈពេល​តែ 1 ម៉ោង​ប៉ុណ្ណោះ​។ ដោយ​ពួកគាត់​ត្រូវ​ចំណាយពេល 1 ម៉ោង នោះ ដើម្បី​បើក​ប្រអប់ និយាយ​អំពី​ស្មា​ត​ហ្វូ​ន vivo Y30​។ សម្រាប់​ក្រុម​ណា​ដែល​ទទួល​បានការ View ច្រើនជាងគេ នៅក្នុង​អំឡុងពេល Live នឹង​ទទួលបាន​ស្មា​ត​ហ្វូ​ន vivo Y30 ចំនួន 3 គ្រឿង និង​តុក្កតា 5 រង្វាន់​ដើម្បី Give Away ទៅកាន់ ហ្វេ​ន​ហ្វេ​ន ដែល​បាន​ចូលរួម​ទស្សនា​ក្នុងការ Live ។ 
 
​សម្រាប់​ក្រុម​ដែល​មិន​ទទួលបាន​ជ័យលាភី ទទួលបាន​នូវ​កញ្ចប់​កាដូ 3  និង​តុក្កតា ចំនួន 5 រង្វាន់ ដើម្បី Give Away ទៅកាន់ ហ្វេ​ន ហ្វេ​ន ដូចគ្នា​។ 
 
​លក្ខខណ្ឌ​នៅក្នុង​ការចូលរួម​ទស្សនាការ Live ដើម្បី​មានឱកាស​ទទួលបានរ​ង្វាន់ ដោយ​គ្រាន់តែ Like, Share ជា public, Comment នៅក្នុង​ការ Live ដោយ​សរសេរ​ពាក្យ​ថា I Love Vivo Y30 ហើយ Mention ទៅកាន់​មិត្តភក្តិ​ចំនួន 5 នាក់ រួច​ជាការ​ស្រេច​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com