អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ Cellcard Virtual Concert ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់ក​ម្មករ ដែល​បាន​រង​ផល​បះ​ពាល់​ដោយសារ​ជំងឺ​Covid-19
27, May 2020 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី ២៦ ឧសភា ២០២០៖ ក្រុមហ៊ុន សែ​ល​កាត មាន​ក្តី​សោមនស្ស​ជាខ្លាំង ក្នុងការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ Cellcard 4U Virtual Concert ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ ខែឧសភា​ខាងមុខនេះ​។ ការប្រគំ​តន្ត្រី​នេះ នឹងមាន​ការផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​នឹងមាន​វត្តមាន​សម្តែងរ​បស់​សិល្បករ​សិល្បការ​នី​ល្បីៗ និង​កំពុង​ពេញនិយម​ជាច្រើនរូប​នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​ប្រគំ​តន្ត្រី​នេះ នឹង​ប្រព្រឹត្ត​ទៅដោយ មាន ការចូល​រួមសហការ​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ CTN និង MyTV ក្នុង​គោលបំណង​រៃអង្គាស​ថវិកា ដើម្បី​ជួយ​ដល់​អ្នក​ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ពី​ស្ថានភាព​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​។​
​ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​មួយ​ម៉ោង ដោយមាន​ការចូលរួម​សម្តែង ពី​ក្រុម​តារា​ល្បីៗ​រួមមាន កញ្ញា មាស សុខ​សោភា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា លោក នូ ឧសភា លោក ចេ​ន សមាជិក​ក្រុម​តន្ត្រី Mustache លោក Tempo Tris និង​ព្រះ​នាង​តូច នរោត្តម ជេន​ណា​!
 
​គួរ​រំលឹក​ផងដែរ ព្រះ​នាង​តូច ជេន​ណា ត្រូវបាន​ប្រកាស​តែងតាំង ជា​ព្រះ​រាជទូត សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន សែ​ល​កាត កាលពី​ខែកុម្ភៈ​កន្លងទៅ​ថ្មីៗ​នេះ​។ ក្នុង​ព្រះជន្ម ៨ វស្សា ព្រះ​នាង តូច ត្រូវបានគេទទួលស្គាល់​ថា ជា​អ្នកមាន​ទេពកោសល្យ​ខ្ពស់​ម្នាក់ ដោយ​ទ្រង់​អាច និយាយបាន ៥ ភាសា មាន​សមត្ថភាព​ក្នុងការ​ច្រៀង រាំ និង​សម្តែង​។ ហើយ​បច្ចុប្បន្ន ព្រះ​នាង​ក៏​កំពុង ផ្តោត លើ​ការហាត់​សម​របាំ​អប្សរា​ផងដែរ​។​
 
​ទន្ទឹមនឹងនោះ​ផងដែរ ក្រុមហ៊ុន សែ​ល​កាត ក៏​កំពុង​សម្របសម្រួល ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដោយ​ថវិកា​ដែល​ប្រមូលបាន​ពី​កម្មវិធី​ប្រគំ​តន្ត្រី​នេះ នឹងត្រូវ​យកទៅ​ចែកជូន​ដល់ កម្មករ​កម្ម​ការ​នី​កាត់ដេរ ដែលមាន​ពិការភាព និង​មាន​ផ្ទៃពោះ ដែល​កំពុង​ជួប​ការលំបាក​ខ្លាំង ក្នុង​ជីវភាព​រស់នៅ នាពេល​បច្ចុប្បន្ន​។​
 
​សមាជិក​គាំទ្រ​សែ​ល​កាត​ទាំងអស់ ក៏​អាច​ចូលរួម​បរិច្ចាគ​ក្នុង​បុព្វហេតុ​ជួយសង្គ្រោះ​នេះ នៅក្នុង​អំឡុងពេល​នៃ​ការសម្តែង​តន្ត្រី​ផ្សាយ​ផ្ទាល់​ផងដែរ​។ ពួកគេ​អាច​តេ ឬ ផ្ញើ​សារ​ទៅកាន់​លេខ 1270 ដោយ​ចំណាយ​ត្រឹមតែ ២៥ សេន (១.០០០ រៀល​) ប៉ុណ្ណោះ សម្រាប់​ការចូលរួម​ជា​វិភាគទាន​។ កម្មវិធី​ចូលរួម​បរិច្ចាគ​នេះ នឹង​បន្ត​ប្រព្រឹត្តិ​ទៅ​ចំនួន​ពីរ​សប្តាហ៍​ទៀត បន្ទាប់ពី​ការប្រគំ​តន្ត្រី​ត្រូវបាន​បញ្ចប់​។ 
 
​សែ​ល​កាត នឹង​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន​វី​ង ដែលជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ឈានមុខ​គេ​នៅ​កម្ពុជា ដើម្បី​ផ្ទេរប្រាក់​ជូន​ដល់ក​ម្មករក​ម្មការ​នី មាន​ពិការភាព និង​មាន​ផ្ទៃពោះ​ឱ្យបាន នៅក្នុង​អំឡុង​ខែមិថុនា​ខាងមុខនេះ​។ 
 
​លោក អៀន វ៉ា​ត់​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត មានប្រសាសន៍​ឱ្យដឹងថា​៖ “​ដោយសារ​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ យើង​មើលឃើញថា នេះ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ ក្នុងការ​ផ្តល់នូវ​ភាពសប្បាយ​រីករាយ ជូន​ដល់​អតិថិជន របស់​យើង ហើយ​ទន្ទឹមនឹងនោះ យើង​ក៏​អាច​រៃអង្គាស​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​ដល់ ពលរដ្ឋ​មួយចំនួន ដែល​កំពុង​ជួប​ការខ្វះខាត​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​” ។​
 
​ដោយឡែក លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​ក៏បាន​មានប្រសាសន៍ថា​៖«​យើង​មាន​សេចក្តី​រីករាយ ដែល​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Cellcard ដើម្បី​ជួយ​គាំទ្រ​សហគមន៍ ដែល​រង​ផលប៉ះពាល់ ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ស្ថិតក្នុង​គ្រា​ដ៏​លំបាក​នេះ ជំនួយ​សប្បុរសធម៌រ​បស់​លោកអ្នក មិន​ត្រឹមតែ​ចាំបាច់​ចំពោះ​សហគមន៍​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជំរុញ​ឲ្យ​ប្រជាជន​ផ្សេងទៀត ជួយ​ការពារ​សហគមន៍​រប​ស់​យើង​ផងដែរ​»​។​
 
​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​ទាំងស្រុង ក្រុមហ៊ុន​សែ​ល​កាត ពិត​ជាមាន​ក្តីរំភើប​ជាខ្លាំង សម្រាប់​ឱកាស​នៃ​ការរៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី ដោយមាន​វត្តមាន​ចូលរួម​សហការ ពី​តារា​ល្បីៗ​នៅក្នុង​ស្រុក​ជាច្រើនរូប​។ 
 
​លោក វ៉ា​ត់​សុន ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា​៖ “​សែ​ល​កាត កំពុង​ខិតខំ​ប្រឹងប្រែង យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ជួយ​គាំទ្រ​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​” ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com