ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​បែកញើស​ក្រលៀន​ខ្លាំង​មែន​ទេ​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
28, May 2020 , 8:59 pm        
រូបភាព
​ក្រលៀន​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ងាយ​នឹង​បែកញើស​ណាស់​។ ការ​បែកញើស​ក្រលៀន​អាចជា​បញ្ហា​គួរឱ្យ​រំខាន​បំផុត​មួយ​ដែល​ផ្ដល់​អារម្មណ៍​មិន​ស្រួល​និង​មាន​ក្លិន​មិនល្អ ឬ​រមាស់ ហើយ​រោល​រលាក​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ឆាប់​បែកញើស​ក្រលៀន ៖

 
១. ងូតទឹក​ឱ្យបាន​ទៀងទាត់​
 
​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ត្រជាក់​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ងូតទឹក​ក៏​ជួយ​បន្ថយ​ការ​បែកញើស​ត្រង់​ក្រលៀន​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
២. កុំ​ស្លៀកខោ​ក្នុង​រឹប​តឹង​ពេក​
 
​ដើម្បី​ទប់ស្កាត់​បញ្ហា​បែកញើស​ក្រលៀន​អ្នក​ក៏​គួរ​ជ្រើសរើស​ខោ​ក្នុង​ដែលមាន​ទំហំ​សមល្មម​មិន​តឹង​ពេក ហើយ​ធ្វើឡើង​ពី​កប្បាស​សុទ្ធ​។​
 
៣. លាបម្សៅ Baking soda
 
​នៅមុន​ពេល​អ្នក​ស្លៀកខោ​ក្នុង ចូរ​លាបម្សៅ Baking soda បន្តិច​ត្រង់​តំបន់​ក្រលៀន​។​
 
៤. លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ធម្មតា​ក្នុង​ចំនួន​សមល្មម​។ កូរ​ឱ្យ​សព្វ សឹម​លាប​ត្រង់​ក្រលៀន ហើយ​ទុកចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​សិន​សឹម​លាង​សម្អាត​ចេញ ឬ​ងូតទឹក​ជាការ​ស្រេច​។​
 
៥. លាបទឹក​ក្រូចឆ្មារ​ស្រស់​
 
​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា ឬ​ទឹក​ច្រើនជាង​ប្រសិនបើ​អ្នកមាន​ស្បែក​ឆាប់​ប្រតិកម្ម​។ កូរ​ឱ្យ​សព្វ សឹម​លាបទឹក​ល្បាយ​ត្រង់​ក្រលៀន​។ ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ចេញ ឬ​ងូតទឹក​។​
 
៦. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ត្រូវ​ប្រាកដថា​អ្នករក្សា​បាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ផងដែរ​ដើម្បី​ទប់ស្កាត់​បញ្ហា​បែកញើស​ខ្លាំង​ត្រង់​ក្រលៀន​។ ការទទួល​ទាន​បាន​ច្រើន​គ្រប់គ្រាន់​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​និង​បញ្ចេញ​ចោល​នូវ​ជាតិពុល​ផ្សេងៗ​។ ជា​លទ្ធផល​ក្រពេញ​ញើស​មិនចាំបាច់​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​ធម្មតា​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com