វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ក្រុមហ៊ុន SpaceX នឹង​បញ្ជូន​អ្នក​អវកាស​អាមេរិក​ទៅ​អវកាស​វិញ​ក្រោយ​អង្គការ​ណា​សាបាន​ផ្អាក​៩​ឆ្នាំ​
28, May 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ អ្នកអវកាសពីររូបចេញពីកន្លែងហាត់សម Neil A. Armstrong Operations and Checkout Building for Launch Complex 39A កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកអវកាសពីររូបចេញពីកន្លែងហាត់សម Neil A. Armstrong Operations and Checkout Building for Launch Complex 39A កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០។
ដោយ: VOA
​សហគ្រិន​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​លោក Elon Musk ប្រធាន​ក្រុមហ៊ុន​អវកាស SpaceX រំពឹងថា នឹងចូលរួម​ក្នុង​ពិធី​បង្ហោះ​យានអវកាស​មួយ​នៅក្នុង​ថ្ងៃ​ពុធ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy របស់​អង្គការ​ណា​សា ក្នុង​រដ្ឋ Florida ដើម្បី​បញ្ជូន​អវកាសយានិក​អាមេរិក​ពីររូប​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​។​

 
​ព្រឹត្តិការណ៍​នេះ​នឹង​បញ្ចប់​ការផ្អាក​ដំណើរការ​រយៈពេល​៩​ឆ្នាំ​នៃ​កម្មវិធី​បញ្ជូន​អ្នក​អវកាស​ទៅ​ទី​អវកាស​របស់​អង្គការ​អវកាស​អាមេរិក​នេះ​។​
 
​យានអវកាស Crew Dragon របស់​ក្រុមហ៊ុន SpaceX ត្រូវគេ​រំពឹងថា​នឹង​ដឹក​អវកាសយានិក លោក Doug Hurley និង​លោក Bob Behnken ទៅ​ទី​អវកាស​នៅវេលា​ម៉ោង​៤​និង​៣៣​នាទី​រសៀល​ថ្ងៃ​ពុធ​ម៉ោង​នៅ​រដ្ឋ Florida ពី​កន្លែង​បង្ហោះ​ដដែល​ដែល​អង្គការ​ណា​សាបាន​បង្ហោះ​យានអវកាស​ចុងក្រោយ​បំផុត​កាលពី​ឆ្នាំ​២០១១​។​
 
​លោក​ប្រ​ធានា​ធីប​តី Donald Trump ត្រូវ​រំពឹងថា​នឹងចូលរួម​ពិធី​បង្ហោះ​យានអវកាស​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com