ជាតិ
សង្គមជាតិ
៣​សប្តាហ៍ នៃ​ខែឧសភា​នេះ មាន​ពលរដ្ឋ​ជិត​៤០​ម៉ឺននាក់ បានចេញ​ដើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ក្នុងស្រុក
28, May 2020 , 11:59 am        
រូបភាព
ភ្ញៀវទេសចរដែល​បាន​វិលត្រឡប់ទៅ​កម្សាន្ត​លេងនៅ​តំបន់​រមណីយដ្ឋានធម្មជាតិ រូបភាពពីក្រសួ​ងទេសចរណ៍​
ភ្ញៀវទេសចរដែល​បាន​វិលត្រឡប់ទៅ​កម្សាន្ត​លេងនៅ​តំបន់​រមណីយដ្ឋានធម្មជាតិ រូបភាពពីក្រសួ​ងទេសចរណ៍​
ដោយ:
ភ្នំពេញ​៖ ភ្ញៀវទេសចរ ចំនួន ៣៩៨,០៩៩​នាក់ បានចេញ​ដើរ​កម្សាន្ត​នៅតាម​បណ្តា​តំបន់​ទេសចរណ៍​នានា នៅ​ទូទាំង​កម្ពុជា នៅក្នុង​រយៈពេល​៣​សប្តាហ៍​ដំបូង​នៃ​ខែ ខែឧសភា​នេះ​។ នេះ​បើតាម​តួលេខ​របស់​ក្រសួងទេសចរណ៍ ដែល​បន្តថា​ក្នុងចំណោម​ទេសចរ​ជិត​៤០​ម៉ឺន​នាក់​នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​៧,១៧៧​នាក់​។ ខេត្ត​ដែល​ទទួលបាន​ទេសចរ​ច្រើនជាងគេ គឺ​ខេត្តកំពត និង​ខេត្ត​កែប បន្ទាប់មក​គឺមាន​ខេត្តកណ្តាល  បាត់ដំបង ក្រចេះ ព្រះសីហនុ និង​ខេត្តកោះកុង ហើយ​ខេត្ត​ដទៃទៀត ក៏​ទទួលបាន​ភ្ញៀវទេសចរ​ឡើងវិញ​ដែរ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​។

 
​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា តំបន់​ទេសចរណ៍ ដែល​ទទួលបាន​ភ្ញៀវ​ឡើងវិញ​នោះ មាន​តំបន់​ឆ្នេរសមុទ្រ​, ខេត្ត​ភាគ​ឦសាន និង​តំបន់ភ្នំ ដែលជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ អមដោយ​ទឹកធ្លាក់ និង​ព្រៃព្រឹក្សា​ដើម​។ លោក តុ​ប សុភ័ក ពន្យល់​បន្ថែម​៖«​ដោយសារតែ​ស្ថានភាព​យើង​រៀង​ល្អប្រសើរ​បន្តិច គ្រាន់តែ​វា​មិន​អី​ទាំងស្រុង​។ ប្រជាពលរដ្ឋ​ដើរលេង​កម្សាន្ត​ចុង​សប្តាហ៍ ដែលជា​ទូទៅ​ពួកគាត់​ទៅលេង​នៅ​តំបន់​ឆ្នេរសមុទ្រ​ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​»​។ 
 
​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ក្នុងអំឡុងពេល​ស្ងប់ស្ងាត់​ភ្ញៀវ ក្រសួងទេសចរណ៍ បាន​ណែនាំ​ឲ្យ​ម្ចាស់​រមណីយដ្ឋាន ម្ចាស់​តំបន់​ទេសចរណ៍​នានា យក​ឱកាស​នេះ​កែតម្រូវ​សេវាកម្ម តុបតែង និង​អនុវត្ត​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ នៅពេលដែល​ស្ថានភាព​ជំងឺ​បាន​ធូរស្បើយ​៕   
 
 

Tag:
 ទេសចរណ៍​
 ​កម្សាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com